រាជរដ្ឋាភិបាល​ប្រកាស​អនុវត្ត ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥

2021/06/18 06:37:06 pm        69

ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា ​បានប្រកាស​ដាក់​អនុវត្ត​ជា​ផ្លូវការ នៃ “​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋ​-​កិច្ច និង សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥” ដែល​កំណត់​យក​វិស័យ​ឌីជីថល ជា​ម៉ូ​ដែល​កំណើន​សេដ្ឋកិច្ច​ថ្មី ​ដែលមាន​ភាព​ឆ្លើយតប និង ភាព​ធន់​ខ្ពស់​ទៅ​នឹង​ការផ្លាស់ប្ដូរ​និម្មាបនកម្ម​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​អន្តរជាតិ​នាពេល​អនាគត​ផង ​ជាពិសេស​ការស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

យោងតាម​សេចក្តីប្រកាស​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​ ខែមិថុនា “​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥” ត្រូវបាន​រៀបចំ ស្របតាម​តម្រូវការ​ជាក់​-​ស្ដែង សក្តានុពល ធនធាន និង សមត្ថភាព ទាំង​នៅ​ក្នុង​វិស័យ​សាធារណៈ និង ទាំង​នៅ​ក្នុង​វិស័យ​ឯកជន ដើម្បី​ធ្វើ​-​ការតម្រង់ទិស​ការអភិវឌ្ឍ ​និង ដំណើរ​នៃ​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​សុខ​សន្តិភាព​ពេញលេញ បូរណភាព​ទឹកដី សាមគ្គីភាព​ជាតិ និង ស្ថិរភាព​នយោបាយ​ ក៏ដូចជា ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង សង្គម ដែល​កម្ពុជា​សម្រេច​បាន​ជាង​បី​ទសវត្សរ៍​កន្លងទៅ​។

តាមរយៈក្របខណ្ឌ​គោលនយោបាយ​នេះ កម្ពុជា​កំណត់​យក​ចក្ខុវិស័យ “​កសាង​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​រស់​រវើក តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការ​ទទួលយក និង បរិវត្ត​កម្ម​ឌីជីថល​នៅ​ក្នុង​គ្រប់​តួអង្គ​សង្គម ទាំង​រដ្ឋ ទាំង​ពលរដ្ឋ និង ទាំង​ធុរជន ​ដើម្បី​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មី និង លើកកម្ពស់​សុខុមាលភាព​សង្គម តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​” ក្នុង​គោលបំណង​កសាង​សេដ្ឋ​-​កិច្ច​ឌីជីថល​ឱ្យ​ក្លាយ​ជា​ចន្ទល់​កំណើន​សេដ្ឋកិច្ច​ថ្មី​ផង និង ជា​ប្រព័ន្ធ​អេកូឡូស៊ី​រួមចំណែក​បង្កើន​ផលិតភាព និង ប្រសិទ្ធភាព​សេដ្ឋកិច្ច និង ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៃ​សង្គម​ឌីជីថល​កម្ពុជា​ផង ។

ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ និង គោលបំណង​នេះ​, ក្របខណ្ឌ​គោលនយោបាយ​នេះ​កំណត់​យក​គោលដៅ​ចម្បងៗ ដែល​ជា​គ្រឹះ និង សសរស្ដម្ភ នៃ​ការ​កសាង​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​កម្ពុជា ដោយ​ក្នុងនោះ គ្រឹះ​ចំនួន ២ រួមមាន​៖ (១). ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, និង (២). ការកសាង​ទំនុកចិត្ត​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ឌីជីថល និង សសរស្ដម្ភ​ចំនួន ៣ រួមមាន​៖ (១). ការកសាង​ពលរដ្ឋ​ឌីជីថល​, (២). ការកសាង​រដ្ឋាភិបាល​ឌីជីថល និង (៣). ការ​ជំរុញ​ធុរកិច្ច​ឌីជីថល ក្នុង​រយៈពេល ១៥ ឆ្នាំ ចាប់ផ្ដើម​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០៣៥ ។

យ៉ាងណាមិញ ភាព​ជោគជ័យ​នៃ​ក្រប​ខណ្ឌ​គោលនយោបាយ​នេះ នឹង​សម្រេច​បាន​ដោយ​ទាមទារ​នូវ​កិច្ច​សហប្រតិបត្តិការ និង ការ​សម្របសម្រួល​រវាង​ក្រសួង​-​ស្ថាប័ន​ទទួលបន្ទុក​អនុវត្ត ​ក្នុង​ស្មារតី​ម្ចាស់ការ សាមគ្គី​-​ភាព​រឹងមាំ និង ការទទួលខុសត្រូវ​ខ្ពស់ ​ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​ភាគី​ពាក់ព័ន្ធ ដែល​រួមមាន​ វិស័យ​ឯកជន និង ប្រជាពលរដ្ឋ​ទាំងអស់ ។ ​ជាមួយគ្នានេះ កម្ពុជា​ក៏​នឹង​ទាញ​យក​ផលប្រយោជន៍​បន្ថែម​ពី​ការចូលរួម​ក្នុង​កិច្ច​សហ​-​ប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ​ក៏ដូចជា​គំនិត​ផ្ដួចផ្ដើម​ឌីជីថល​អន្តរជាតិ ស្ដីពី​សេដ្ឋកិច្ច​, សង្គម​, ធុរកិច្ច​, ហិរញ្ញ​-​វត្ថុ​, ការសិក្សា​ស្រាវជ្រាវ​, និង ការប្រើប្រាស់ ព្រមទាំង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង ពហុភាគី ទាំង​ក្នុង​កម្រិត​អនុតំបន់ ​តំបន់ និង សកល​៕


​អត្ថ​ប​ទ ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm