[UPDATE] មនុស្សជាង ១១០នាក់ បានស្លាប់ ក្នុងគ្រោះរញ្ជួយដី​នៅភាគពាយព្យរបស់ប្រទេសចិន

2023/12/19 04:09:08 pm        389

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារទី ១៩ ខែធ្នូ នេះ ថា​មនុស្ស​យ៉ាង​ហោចណាស់​១១១ នាក់បានស្លាប់នៅ​ពេល​រញ្ជួយ​ដី​បាន​ផ្ដួល​រលំ​អគារ​ជា​ច្រើន​នៅ​ភាគ​ពាយព្យ​របស់​ប្រទេសចិន ខណៈក្រុមអ្នកជួយសង្គ្រោះបានប្រជែងពេលវេលា ចាប់ផ្តើមជីកក​កាយ​កម្ទេច​ថ្ម​បែក​បាក់។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយ​ដោយ​ដក​ស្រង់​ពីទី​ស្នាក់​ការ​កណ្តាល​សម្រាប់​ការ​សង្គ្រោះគ្រោះ​រញ្ជួយ​ដី​របស់​ខេត្តនេះ ថា មនុស្សប្រហែល ១០០ នាក់បានស្លាប់ និងជាច្រើន​នាក់ទៀត​បាន​រង​របួស​នៅ​ក្នុងខេត្តកានស៊ូ (Gansu) បន្ទាប់ពីមានការរញ្ជួយដ៏ខ្លាំងក្លា និងកម្រិតរញ្ជួយរាក់ 

យោង​​តាម​ទូរទស្សន៍ CCTV មនុស្ស ១១ នាក់ផ្សេងទៀតបានស្លាប់ និង១០០ នាក់ផ្សេង​ទៀត​រង​របួស​នៅ​ក្នុងទីក្រុងហៃទុង (Haidong) នៃខេត្តជិតខាង ឈីងហៃ ( Qinghai)។ 

ទីភ្នាក់​ងារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua) បាននិយាយថា គ្រោះរញ្ជួយដីនេះបា​ន​បណ្តាល​ឱ្យ​មាន​ការ​ខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងលំនៅឋានដួលរលំ ហើយបានបញ្ជូនមនុស្ស ដែលរត់​ចូល​ទៅ​កាន់​តាម​ដង​ផ្លូវនានា ដើម្បីសុវត្ថិភាព។  

ការងារជួយសង្គ្រោះកំពុងដំណើរការនៅព្រឹកថ្ងៃអង្គារនេះ ដោយលោកប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការងារស្វែងរក និង​សង្គ្រោះ ​ក៏ដូចជាធានាសុវត្ថិភាពរបស់អ្នករស់រានមានជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។    

គ្រោះ​រញ្ជួយដី ដែលមជ្ឈមណ្ឌលភូគព្ភសាស្ត្រអាមេរិក និយាយថា មានកម្រិត ៥.៩រ៉ិចទ័រ បាន​វាយ​ប្រហារ​នៅ​ខេត្តកានស៊ូ ក្បែរព្រំដែនជាមួយទីក្រុងឈីងហៃ របស់ខេត្ត ហៃទុង។ ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដីមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីឡានចូវ ( Lanzhou )នៃខេត្ត កានស៊ូ ។ រលករញ្ជួយតូចៗជាច្រើន បានកើតឡើង​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដំបូង​។

ចំណែក​ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ពីការរញ្ជួយដីនៅក្នុងទីក្រុង ស៊ីអាន Xi'an ក្នុង​ខេត្តសានស៊ី ( Shaanxi) ភាគខាងជើងចម្ងាយប្រហែល ៥៧០ គីឡូម៉ែត្រ ដែល​មាន​កម្រិត ៦,២រ៉ិចទ័រ​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm