ការបំពេញសលាកបត្រចូលកម្ពុជាតាមអនឡាញ នឹងអនុវត្តមុនគេ​នៅអាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ

2023/12/19 06:37:30 pm        761

នៅពេលនេះក្រសួងមហាផ្ទៃ បានប្រកាស​នឹងអនុវត្ត​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ​អេត្រូនិច​សលាកបត្រ​ចូលកម្ពុជា មុនពេលមកដល់។ តាមការឲ្យដឹងពី​អគ្គនាយក​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃថា ការអនុវត្តសាកល្បងឲ្យអ្នកដំណើរជាតិ និងអន្តរជាតិ បំពេញសលាកបត្រចូលកម្ពុជា តាម​ប្រព័ន្ធអនឡាញនោះ នឹងចាប់ផ្តើមអនុវត្តមុនគេ នៅក្នុងច្រកទា្វរអាកាសយាន្តដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយឯក សុខ វាសនា អោយBTV​ដឹង​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូនេះថា ការអនុវត្ត​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ​អេឡិច​ត្រូនិច​បំពេញ​សលាក​បត្រ​ចូល​កម្ពុជា​ ដែលមានឈ្មោះហៅថា Cambodia e-Arrival (CeA) សម្រាប់អ្នកដំណើរជាតិ និង​អន្តរជាតិ នៅដើមឆ្នាំ២០២៤នេះ គឺនឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ក្នុង​អាកាស​យាន្ត​អន្តរជាតិ​សៀមរាប​អង្គរ នៅខេត្តសៀមរាបមុនគេ ហើយនៅ​ពេល​នេះ​មន្ត្រី​អន្តោប្រ​វេសន៍​ក៏​បាន​ត្រៀម​ខ្លួន​រាល់​អនុវ​ត្ត​ឲ្យ​បាន​ល្អ​ប្រសើរទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។

តាមការបញ្ជាក់​បន្ថែម​ពីឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ បានថ្លែងថា ការអនុវត្ត​បំពេញ​ឯក​សារ​សលាកបត្រ​ចេញ​ចូល​ប្រទេស​កម្ពុជា​តាម​ប្រព័ន្ធ​អនឡាញនោះ​ នឹងផ្តល់ភាពងាយស្រួលបណ្តាអ្នកដំណើរជាតិអន្តរជាតិ ជាពិសេស​គ្រប់​ភ្ញៀវ​ទេសចរអន្តរជាតិដែលធ្វើដំណើរចូលមកទស្សនាកម្ពុជា។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖ កា​រ​អនុវត្ត​សាក​ល្បង​ប្រព័ន្ធ​អេឡិច​ត្រូនិច​សលា​ក​បត្រ​ចូល​ព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ គឺមានគោល​បំណង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​អ្នក​ដំណើរអន្តរជាតិជាជនបរទេស និងពលរដ្ឋខ្មែរ លើការងារបំពេញបែបបទអន្តោប្រវេសន៍ បែប​បទ​គយ និងបែបបទសុខភាព ក្នុងទម្រង់តែម តាមគេហទំព័រ www.arrival.gov.kh ឬ​តាម​កម្មវិធី Cambodia e-Arrival (CeA) ដែលមានក្នុង App Store ឬ Playstore តាមទូរសព្ទដៃ។

នៅក្នុង​ដំណើរការចាប់ផ្តើមអនុវត្តសាកល្បងពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៤​នេះ គឺគ្រប់អ្នកដំណើរជាតិអន្តរជាតិ គឺមានជម្រើស​អាច​បំពេញ​ព័ត៌មាន​តាម​ទម្រង់​ជា​អេឡិច​ត្រូនិចក៏បាន ឬអាចបំពេញព័ត៌មានក្នុងសលាកបត្រជាក្រដាសក៏បាន៕ អត្ថបទ ស៊ុមសុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm