ផលិតផលខ្មែរជាច្រើនទទួលការគាំទ្រ ក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦

2023/12/19 07:09:30 pm        1.1 K

ក្រុមអាជីវករបានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈ​ផលិតផលខ្មែរ​ដែល​បាន​យក​មក​ដាក់​តាំង​បង្ហាញ​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ និង​ទំនិញនាំចេញ-នាំចូលលើកទី១៦ រយៈពេល ៤ថ្ងៃកន្លង​ទៅ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅកោះពេជ្រ។

អ្នកស្រី ឡោ វណ្ណារី ម្ចាស់សិប្បកម្មប្រេងលាបរិត សញ្ញាលោកតា មុន្នីឥស្សីដៃទិព្វ ពូកែស័ក្តិសិ៍ទ្ធិ មក​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា នេះជា លើកទី២ ហើយ ដែលអ្នកស្រីបាន​ចូលរួម​តាំង​បង្ហាញ​ផលិតផល​នេះ​ឡើង​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ហើយនឹងចូលរួមបន្តទៀតនៅក្នុងពេលខាងមុខ ដោយសារ​តែ​សន្ទុះ​នៃ​ការ​គាំទ្រ​កើន​ឡើង​ជា​លំដាប់​ពី​សំណាក់អតិថិជនជាតិ និងអន្តរជាតិ។ អ្នកស្រីបានបន្តថា អ្នកស្រីពិតជារំភើប និង​សប្បាយ​ចិត្ត​ណាស់ ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ និងបាន​សំណូមពរ​បន្ថែមថា សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិតផលខ្មែរ ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។

ដោយឡែកអ្នកស្រី លីម ប៉ុននី ម្ចាស់សិប្បកម្មបោះដុំត្រីស្រស់ ត្រីងៀត ត្រីឆ្អើរ ប្រហុក និង​ផ្អក​គ្រប់​ប្រភេទ មកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម និងអ្នកស្រី វណ្ណ ម៉េត អាជីវករលក់ហូល មកពី​ខេត្ត​តាកែវ ដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍នេះដូចគ្នា បានលើកឡើងស្រដៀងគ្នាថា គ្រប់​ផលិត​ផលរបស់ខ្មែរទាំងអស់ ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ភ្ញៀវជាតិ និង​បរទេស ថែមទាំងលក់ដាច់ចេញច្រើនផងដែរ ទោះបីជាការចំណេញតិច ប៉ុន្តែ​ការ​គាំទ្រ​មាន​ច្រើន​លើស​លុប។ អាជីវករទាំងនោះបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តជួយ​គាំទ្រ​ផលិត​ផល​ខ្មែរ​កាន់​តែច្រើថែមទៀត ដើម្បីជួយបង្កើតការងារជូនពលរដ្ឋខ្មែរ ក៏ដូចជាជំរុញ​សេដ្ឋកិច្ច​រីក​ចម្រើន​។

សូមរម្លឹកថា ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បាន​រៀប​ចំ​ពិ​ព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍​កោះពេជ្រ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជា​ពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគម​អន្តរជាតិ​ដោយ​មាន​ស្តង់​សរុបចំនួន ២៣២ស្តង់ ក្នុងនោះផលិតផលក្នុងស្រុកមកពីតំបន់ផ្សេងៗគ្នាចំនួន ១៦៤​ស្តង់​៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm