រដ្ឋមន្រ្ដីសុខាភិបាល៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបណ្តុះបណ្តាលនិស្សិត​ប្រកបដោយគុណភាព

2023/12/19 07:23:21 pm        306

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអះអាងថា សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ទទួលបានការទុកចិត្តពីនិសិ្សត អាណាព្យាបាល និងសាធារណជន​លើ​ការ​បណ្តុះ​បណ្តាលស្រាវជ្រាវ និងការបម្រើសេវាផ្សេងៗប្រកបដោយគុណភាព។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែង​បញ្ជាក់​បែប​នេះ​ក្នុង​ឱកាស​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​២០២៣-២០២៤ ទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្រ្តាចារ្យថ្លែងថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ក្នុងនោះបញ្ចកោណទី១ គឺផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ឲ្យ​មាន​គុណភាព និងសុខភាពល្អ។ ជាពិសេស គឺផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ឲ្យ​មាន​គុណភាព និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតសម្រាប់ការជំរុញពិពិធកម្ម និង​កំណើត​សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងភាពធន។

បើតាមឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និង​ជា​សាកល​វិទ្យា​ធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងថា សាកលវិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិបាលនៅក្នុងឆ្នាំ២០២៣នេះ បាននិងកំពុងដំណើរការកម្មវិធីបណ្តុះបណ្តាលចំនួន ៤៧ កម្មវិធី ដោយមាន និស្សិតសរុបចំនួន ៧.៣៧០ នាក់ក្នុងនោះជានិស្សិតស្រីចំនួន ៤,៤០៩នាក់។

ឯកឧត្តមបញ្ជាក់ថា ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិត ៦៨៦ នាក់​បាន​ទទួល​អាហា​រូបករណ៍​បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា និងនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន ៨៦ នាក់​ទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ 

ឯកឧត្តមបញ្ជាក់ថា សាកលវិទ្យាល័យបានបន្តពង្រឹងគុណភាពបណ្តុះបណ្តាល ដោយ​ផ្តោត​លើ​សមត្ថភាព​ស្នូល ជាគោល និងលើការងារស្រាវជ្រាវ សាកលវិទ្យាល័យ បានសហការ​ជា​មួយ​ដៃ​គូរ​ជាតិ និងអន្តរជាតិ អនុវត្តនូវគម្រោងសិក្សាស្រាវជ្រាវ ចំនួន ២៧ គម្រោងថែមទៀត៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm