សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយម្ចាស់ក្រុមហ៊ុន និងវិនិយោគិនជប៉ុនជាច្រើននាក់ព្រឹកនេះ

2023/12/19 07:31:27 pm        444

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន បាន​អញ្ជើញ​ចូលរួ​មសិក្ខា​សាលា​វិនិយោគ​កម្ពុជា​ឆ្នាំ​២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា និង​បន្ត​ជួប​ជាមួយ​បណ្ដាម្ចាស់ក្រុមហ៊ុន និងវិនិយោគិនជប៉ុនជាច្រើនរូប ដើម្បីពិភាក្សាការងារ និ​ង​ផ្សព្វ​ផ្សាយ​ពី​សក្តានុពលវិនិយោគនៅកម្ពុជាដល់បណ្តាវិនិយោគិនជប៉ុន។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអញ្ជើញ​ចូលរួម​សិក្ខាសាលា​វិនិយោគកម្ពុជាឆ្នាំ ២០២៣ ស្តីពី​បរិយាកាស​វិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា។ សិក្ខាសាលានេះ បានដើរ តួ​សំខាន់​ក្នុង​ការជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍, ការ​យោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

សិក្ខា​សាលានេះមានវិនិយោគិនចូលរួមសរុបចំនួនប្រមាណជិត ៧០០ នាក់ ក្នុងនេះវិនិយោគិន​ជប៉ុន​ចូល​រួមដោយផ្ទាល់ និងតាមអនទ្បាញមានចំនួនប្រមាណជាង ៦០០ នាក់ និងវិនិយោគិន​កម្ពុជា​ចំនួន​ប្រមាណជាង៨០នាក់។ សិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ មានការ​សហការ​រៀបចំ​ដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho) ដោយមាន ការចូលរួមដោយលោក អ៊ីស៊ីហ្គូរ៉ូ ណូរីហ៊ីគូ (ISHIGURO Norihiko) ប្រធាន និងជានាយកប្រតិបត្តិអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ព្រម​ទាំង​សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករនៃប្រទេសជប៉ុនផងដែរ។

ក្នុងឱកាស​នេះ​ដែរ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ដល់វិនិយោគិនជប៉ុនថា កម្ពុជា​មាន​សក្តានុពល​ច្រើន រាជរដ្ឋាភិបាលបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងបាន​បង្ក​លក្ខណៈងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​។

សម្តេចធិបតី​បានលើកឡើងពីការយកចិត្តទុកដាក់ដល់វិស័យឯកជន ដែលរាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យឯកជនជាដៃគូរជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិ​បាល​ក៏​នឹង​ពង្រឹងកិច្ច សន្ទនាជាមួយវិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀបចំ វេទិកា​រាជ​រដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយ​សម្តេច​អញ្ជើញ​ធ្វើ​ជា​អធិបតី​ដោយ​ផ្ទាល់​ផង​ដែរ​។

សម្តេចនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជប៉ុនចូលមកសិក្សា និង​វិនិយោគ​នៅ​កម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្រ និង​កិច្ច​សម្រប​សម្រួល​គ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគបរទេស អាចធ្វើធុរកិច្ច និងវិនិយោគ​នៅ​កម្ពុជា​ប្រកប​ដោយ​ផ្លែផ្កា និងរីកចម្រើន។

បន្ទាប់ពីបានចូលរួម​សិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ស្តីពីបរិយាកាសវិនិយោគ និង​សក្តានុពល​នៃការធើ្វធុរកិច្ចនៅកម្ពុជា សម្ដេចធិបតី​នាយករដ្ឋ​មន្ដ្រី​បាន​បន្ត​អនុញ្ញាត​ឲ្យ​បណ្ដា​ម្ចាស់​ក្រុម​ហ៊ុន និងវិនិយោគិនជប៉ុនជាច្រើនរូបចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

សូម​ជម្រាបថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនង ការទូត រវាងកម្ពុជា និង​ជប៉ុន​។ ប្រទេស​ទាំងពីរ​បាន​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជាភាព​ជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ដែលឆ្លុះបញ្ចាំងពីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និ​ង​ជំនឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មកដែលត្រូវបានកសាង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ជប៉ុនគឺដៃគូពាណិជ្ជកម្ម និង​វិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជាហើយក៏ជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេមួយផងដែរ ដែល​បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ចាប់តាំង​ពី​ការ​កសាង​ប្រទេសឡើងវិញដំបូង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm