ប្រេ​ស៊ី​ល​ឈ្នះ​ពែរូ ៤-០ ខណៈ​កូ​ឡុំ​ប៊ី​បាន​ត្រឹម​ស្មើ​វេ​ណេ​ហ្សុ​យ​អេ​ឡា​នៅ Copa America

2021/06/18 06:57:28 pm        79

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​ ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាមេរិក​ខាងត្បូង ​រឺ Copa America ប្រេ​ស៊ី​ល​រកបាន​ ៣ពិន្ទុ​លើក​ទី២ ​របស់ខ្លួន​ក្រោយ​ជ័យជំនះ ៤-០ លើ​ក្រុម​ពែ​រូ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

​​ប្រេ​ស៊ី​ល​ដែល​បើកឆាក​ប្រកួត​ដំបូង​យកឈ្នះ​វេ​ណេ​ហ្សុ​យ​អេ​ឡា ៣-០ នោះបាន​បើក​ការនាំ​មុខ​លើ​ពែ​រូ​តាំងពី​នាទី​ទី១២ ដោយ​ខ្សែការពារ Juventus, Alex Sandro​។​ ​​ឈានចូល​វគ្គ​ទី២ Neymar ក៏​រកបាន​ ១​គ្រាប់​ដែរ​នៅ​នាទី​ទី៦០ មុនពេល​ដែល​កីឡាករ​ ២រូប​ទៀត​រកបាន​នៅ​ចុង​ម៉ោង​គឺ Everton Ribeiro នៅ​នាទី​ទី៨៩ និង​ខ្សែប្រយុទ្ធ Everton, Richarlison នៅ​នាទី​ទី ៩០+៣​។ ​​ចប់​ការប្រកួត​ប្រេ​ស៊ី​ល​យកឈ្នះ​ពែ​រូ ៤-០ ទទួលបាន​ ៣ពិន្ទុ​លើក​ទី២ មាន​សរុប ៦ពិន្ទុ​ពេញ​ឈរលើ​គេ​ក្នុង​ពូ​ល តាម​ពីក្រោយ​ដោយ​កូ​ឡុំ​ប៊ី​មាន ៤ពិន្ទុ​។

​​កូ​ឡុំ​ប៊ី​ប្រកួត​ទី២ ​នេះ​បាន​ត្រឹម​ស្មើគ្នា ០-០ ប៉ុណ្ណោះ​ជាមួយនឹង​វេ​ណេ​ហ្សុ​យ​អេ​ឡា​ ទោះបីជា​មានឱកាស​គ្រប់គ្រងបាល់​ច្រើន​លើសលុប​ក៏ដោយ តែ​បាន​បាត់បង់​កីឡាករ​ម្នាក់​នៅ​នាទីទី​៩០+៤ ដោយ Luis Diaz ទទួលបាន​កាត​ក្រហម​។ ​មួយ​ពិន្ទុ​នេះ​វេ​ណេ​ហ្សុ​យ​អេ​ឡា​ឈរ​លេខ​៣ ក្នុង​ពូ​ល​មាន ១ពិន្ទុ ​ខណៈ​ពីរ​ក្រុម​ទៀត​អេ​ក្វា​ដ័​រ និង​ពែ​រូ​មាន ០ពិន្ទុ​ដូចគ្នា​តែ​ទើប​លេង​បាន ១ប្រកួត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm