បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង កំពុងរៀបចំតំបន់ទេសចរណ៍ឱ្យកាន់តែសម្បូរ បែប និងស្រស់ស្អាត ដើម្បីឆក់ បេះដូងទេសចរ ខណៈខេត្តមួយនេះ ក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយដែរ ក្នុងចំណោមតំបន់ ទេសចរណ៍ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងខេត្តបាត់ដំបង មានតំបន់ទេសចរណ៍ជាច្រើន ដូចជារមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋាន វប្បធម៌ រមណីយដ្ឋានធម្មជាតិ កសិទេសចរណ៍ ទេសចរណ៍កែច្នៃ សហគមន៍ទេសចរណ៍ជាដើម ដែល កាលមិនទាន់ផ្ទុះមានជំងឺកូវីដ-១៩ ខេត្តនៅភូមិភាគពាយព្យប្រទេសមួយនេះ ក្នុងមួយឆ្នាំៗ ទទួលបាន ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ចំនួនរាប់ម៉ឺននាក់ លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លើកឡើងថា គោលដៅរបស់អាជ្ញាធរខេត្ត គឺចង់ឲ្យភ្ញៀវទេសចរចេញពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ទៅលេង ខេត្តសៀមរាប បង្ហួសចូលលេងកម្សាន្តនៅខេត្តបាត់ដំបង ឬចេញពីភ្នំពេញតាមផ្លូវជាតិលេខ៥ ទៅលេង ខេត្តបាត់ដំបង បន្តទៅលេងកម្សាន្តនៅខេត្តសៀមរាប ឬខេត្តផ្សេងៗទៀត ។
លោក បានបន្តថា ក្នុងការធ្វើឲ្យមានភាពទាក់ទាញ និងឲ្យសម្រេចគោលដៅនោះ គឺខេត្តបានរៀប ចំតំបន់ទេសចរណ៍ ក្នុងទិសទាំង៤ ជុំវិញក្រុងបាត់ដំបង ដូចជា នៅទិសខាងត្បូងមានប្រាសាទបាណន់ រៀបចំបន្ថែមនូវភោជនីយដ្ឋាន រៀបចំតំបន់បៃតង និងទីតាំងជិះឡូរីនៅជើងភ្នំបាណន់ជាដើម, ទិសខាង ជើង មានប្រាសាទឯកភ្នំ តាមរយៈការរៀបចំផ្លូវភ្លោះពីទីរួមខេត្ត ការស្ដារបឹងធម្មជាតិជុំវិញប្រាសាទ មាន បឹងរលួស និងបឹងតាគម រួមទាំងការដាំដើមឈើរាបរយដើមនិងកែលម្អទីតាំងទេសចរណ៍មួយចំនួន ។
លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា ទាំង៤ជ្រុង ជុំវិញក្រុងបាត់ដំបងនេះ ធ្វើម៉េចឲ្យក្លាយជាដែក ឆក់ ហើយប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ចូលលេងខេត្តបាត់ដំបង អាចមានទី កន្លែងកម្សាន្តច្រើនុ៕
អត្ថបទ៖ បាន សុខរិទ្ធ