កម្ពុជា និងដៃគូអភិវឌ្ឍន៍រួមគ្នាពិគ្រោះយោបល់រៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨

2023/12/19 09:55:04 pm        306

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមពីសមាជិកនៃក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រុមការងារដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្ហាញពីក្របខ័ណ្ឌការងារ ដែលត្រូវដាក់បញ្ចូលទៅក្នុងការបង្កើតយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើង គឺដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាព ការទទួលខុសត្រូវតាមវិស័យ បញ្ហាអន្ដរវិស័យ និងអាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងដើម្បីផ្តួចផ្តើមដំណើរការគោលនយោបាយប្រកបដោយបរិយាបន្ន។

សិក្ខាសាលាមានគោលបំណងបញ្ជាក់អំពីតួនាទី និងការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិ និងប្រមូលធាតុចូល របស់អ្នកចូលរួមអំពីសកម្មភាពអនុវត្តល្អៗ និងមានប្រសិទ្ធភាពដែលបានអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទិសដៅរបស់យុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ គឺសម្រេចឱ្យបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងរួមចំណែកដល់គោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យដទៃទៀត។

សិក្ខាសាលានេះនឹងផ្សារភ្ជាប់ជាមួយកិច្ចពិគ្រោះយោបល់ដទៃទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឈានទៅដល់ការសម្រេចបាន នូវការកសាងយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

ដំណើរការនៃការពិគ្រោះយោបល់ និងការរៀបចំយុទ្ធសាស្ត្រថ្មីនេះ នឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគាំទ្រដោយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងយុវជន។ សិក្ខាសាលាពិគ្រោះយោបល់ជាលើកដំបូងនេះ មានទំនាក់ទំនងនឹងលទ្ធផល នៃការពិនិត្យឡើងវិញនៃការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ដោយទាញយកអនុសាសន៍ពីការពិនិត្យឡើងវិញ និងរួមបញ្ចូលការផ្ដល់យោបល់ទាំងនេះ ទៅក្នុងការបង្កើតយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

ការពិនិត្យឡើងវិញយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ បានបង្ហាញពីអភិក្រមប្រតិបត្តិបន្ថែមទៀត នៅក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

អនុសាសន៍សំខាន់ៗ ពីការពិនិត្យឡើងវិញទាក់ទងនឹងថ្នាក់ក្រោមជាតិ ត្រូវបានរៀបរាប់លម្អិតដូចខាងក្រោម៖

១. ចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តថ្មី ទៅក្នុងការទទួលខុសត្រូវតាមវិស័យ និងក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ និងកែលម្អដំណើរការរៀបចំរបាយការណ៍ តាមការទទួលខុសត្រូវតាមវិស័យ និងកាត់បន្ថយរបាយការណ៍ជាន់គ្នា។

២. ពិនិត្យអាទិភាព សម្រាប់ការសម្របសម្រួលពហុវិស័យ និងកាត់បន្ថយសកម្មភាពត្រួតស៊ីគ្នា។ ពិនិត្យឡើងវិញនូវការទទួលខុសត្រូវ សម្រាប់ការសម្របសម្រួល និងរបាយការណ៍ អាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងតម្រឹមអាទិភាពទាំងនេះឱ្យកាន់តែជិតស្និទ្ធទៅក្នុងស្ថាប័នពាក់ព័ន្ធ ដែលបានអនុវត្តស្រាប់។

៣. កៀរគរ និងតាមដានការផ្តល់មូលនិធិ សម្រាប់ការទទួលខុសត្រូវតាមវិស័យ និងអាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងការគាំទ្រចំពោះសកម្មភាពអន្តរវិស័យ នៅថ្នាក់ឃុំ សង្កាត់ តាមរយៈ CDP និងCIP

៤. បង្កើតក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃដ៏រឹងមាំ ស្របតាមគោលដៅក្នុងផែនការតាមវិស័យ និងក្របខណ្ឌធំមួយសម្រាប់ការតម្រឹមចំណុចសកម្មភាពសំខាន់ៗ គោលដៅ និងសូចនាករ សម្រាប់ផែនការថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

៥. បង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ច្បាស់លាស់ដោយធានាថា ថ្នាក់ក្រោមជាតិ ទទួលបានព័ត៌មានពាក់ព័ន្ធពីការៀបចំផែនការ និងពង្រឹងការអនុវត្តប្រកបដោយបរិយាបន្ន។

៦. ពិនិត្យវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពអនុវត្តន៍នៅថ្នាក់ក្រោមជាតិ រួមទាំងការឆ្លុះបញ្ចាំងបន្ថែម ទៀតអំពីប្រសិទ្ធភាព និងការរៀបចំនៅថ្នាក់ក្រោមជាតិ។ពិនិត្យវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពអនុវត្តន៍នៅថ្នាក់ក្រោមជាតិ រួមទាំងការឆ្លុះបញ្ចាំងបន្ថែមទៀតអំពីប្រសិទ្ធភាព និងការរៀបចំនៅថ្នាក់ក្រោមជាតិ។

៧. សម្របសម្រួលដំណើរការគោលនយោបាយប្រកបដោយបរិយាបន្ន ដោយផ្អែកលើមេរៀនបទពិសោធន៍ ក្នុងអំឡុងពេលកិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង និងប្រើប្រាស់ការប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម នៅក្នុងសហគមន៍ឱ្យបានទូលំទូលាយ។

សិក្ខាសាលានេះ នឹងមានបទបង្ហាញដោយសង្ខេបស្តីពីការពិនិត្យឡើងវិញយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ លើកទី២ ២០១៩-២០២៣ និងទិសដៅសម្រាប់យុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ២០២៤-២០២៨ ដោយផ្តោតលើទិដ្ឋភាពពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ និងវិស័យសំខាន់ៗ (សុខភាព កសិកម្ម ទឹកស្អាតនិងអនាម័យ)។

សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីលោកស្រី REBEKAH BELL នាយិកាអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ លោក JOST KADEL អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា និងអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm