កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ចាប់ផ្តើមចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងអំពីមីស៊ីលកូរ៉េខាងជើង

2023/12/19 11:03:15 pm        173

ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន nនៅថ្ងៃអង្គារ (ទី១៩ ខែធ្នូ) បានចាប់ផ្ដើមធ្វើឲ្យសកម្មប្រព័ន្ធចែករំលែកទិន្នន័យតាមពេលវេលាជាក់ស្តែងអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ខណៈដែលប្រទេសទាំង៣ កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។

សេចក្តីប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ឬមីស៊ីលបាលីស្ទិក Hwasong-18 ដែលជាអាវុធដ៏ធំបំផុត ក្នុងឃ្លាំងអាវុធរបស់ប្រទេសនេះ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សមត្ថភាពប្រតិបត្តិការពេញលេញនៃប្រព័ន្ធចែករំលែកតាមពេលវេលាជាក់ស្តែង សម្រាប់ទិន្នន័យព្រមានមីស៊ីលកូរ៉េខាងជើង ត្រូវបានបញ្ជាក់តាមរយៈការវាយតម្លៃជាមុន នាពេលថ្មីៗនេះ ហើយបច្ចុប្បន្នកំពុងដំណើរការធម្មតា»។

ក្រសួងបានបន្ថែមថា៖ «ប្រទេសទាំង៣ បានបង្កើតប្រព័ន្ធនេះ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋរបស់ខ្លួន ដោយរកឃើញ និងវាយតម្លៃពីមីស៊ីល ដែលកូរ៉េខាងជើងបានបាញ់ក្នុងពេលវេលាជាក់ស្តែង»។

ប្រព័ន្ធចែករំលែកទិន្នន័យនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង រវាងប្រមុខការពារជាតិនៃប្រទេសទាំង៣ កាលពីខែមុន ដែលរួមបញ្ចូលផងដែរនូវការបង្កើតផែនការរយៈពេលច្រើនឆ្នាំ សម្រាប់សមយុទ្ធយោធាត្រីភាគី។

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (គីម ជុងអ៊ុន) ដែលជាអ្នកគ្រប់គ្រងលើការបាញ់បង្ហោះចុងក្រោយនេះ បាននិយាយថា ខ្លួនបានបង្ហាញពីជម្រើស ដែលទីក្រុងព្យុងយ៉ាងនឹងធ្វើ «នៅពេលដែលទីក្រុងវ៉ាស៊ីនតោនធ្វើការសម្រេចចិត្តខុស»។

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៅចំពោះមុខនៃការសាកល្បងអាវុធជាបន្តបន្ទាប់ ដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm