សភាប្រទេសឥណ្ឌា ផ្អាកសុពលភាពសមាជិកសភាគណបក្សប្រឆាំង៧៨រូបបន្ថែមទៀត

2023/12/19 11:22:22 pm        40

សមាជិកសភាសហព័ន្ធចំនួន៧៨នាក់ មកពីគណបក្សនយោបាយប្រឆាំងផ្សេងៗគ្នា ត្រូវបានផ្អាកសុពលភាព កាលពីថ្ងៃចន្ទសម្រាប់ផ្នែកដែលនៅសល់នៃសម័យប្រជុំដែលនៅបន្ត ពី«ការរំខានដល់ដំណើរការសភាម្តងហើយម្តងទៀត» ។

ការផ្អាកសុពលភាព ដែលជាប់ពាក់ព័ន្ធជាមួយសមាជិកសភា៣៣រូបមកពីសភាជាន់ទាបឥណ្ឌា Lok Sabha និង៤៥រូប មកពីសភាជាន់ខ្ពស់ Rajya Sabha ត្រូវបានចាត់ទុកថាជាការផ្អាកសុពលភាពសមាជិកសភាទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសភារបស់ប្រទេសឥណ្ឌា។ កាលពីសប្តាហ៍មុន សមាជិកសភា ១៤រូប រួមទាំង១៣រូបមកពីសភាជាន់ទាប Lok Sabha និង១រូបមកពីសភាជាន់ខ្ពស់ Rajya Sabha ត្រូវបានផ្អាកសុពលភាពដោយសារតែ «អាកប្បកិរិយាមិនសមរម្យ» របស់ពួកគេក្នុងអំឡុងពេលដំណើរការសភា។

កាលពីសប្តាហ៍មុន សមាជិកសភាត្រូវបានផ្អាកការងារ បន្ទាប់ពីពួកគេបានបង្ខំឱ្យពន្យារពេលប្រជុំម្តងហើយម្តងទៀត ខណៈមានការលើកឡើងពីបញ្ហាបំពានសន្តិសុខខាងក្នុងសភា កាលពីថ្ងៃទី ១៣ ខែធ្នូ នៅពេលដែលយុវជនពីរនាក់បានលោតចូលទៅក្នុងសភាជាន់ទាប Lok Sabha ពីសាលអ្នកចូលទស្សនា ហើយបានបាញ់កំប៉ុងផ្សែង ខណៈលើកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលសហព័ន្ធ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃអាទិត្យថា ឧប្បត្តិហេតុរំលោភបំពានសន្តិសុខ មានស្ថានភាព «ធ្ងន់ធ្ងរ» ។ សមាជិកសភាបក្សប្រឆាំងដែលត្រូវបានផ្អាកសុពលភាព កាលពីថ្ងៃចន្ទកំពុងទាមទារឱ្យលុបចោលការផ្អាកនេះ រួមទាំងសេចក្តីថ្លែងការណ៍ ពីរដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុងសហព័ន្ធ លោក Amit Shah ជុំវិញឧប្បត្តិហេតុបំពានសន្តិសុខសភាកាលពីសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        23
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm