អភិបាលសីហនុណែនាំឱ្យមន្ដ្រីជំនាញប្រគល់បណ្ណកម្មសិទ្ធិដីធ្លីទៅមូលដ្ឋានដើម្បីចាត់ចែងចែកជូនពលរដ្ឋឱ្យបានឆាប់

2023/12/19 11:46:07 pm        26

ព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ ត្រូវពន្លឿនប្រគល់បណ្ណកម្មសិទ្ធិដីធ្លីទៅដល់មន្រ្ដីក្រុង ស្រុក ដើម្បីបន្តចែកជូនទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ 

​ឯកឧត្តម គួច ចំរើន បានណែនាំបែបនេះក្នុងឱកាស ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាករណីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីរកដំណោះស្រាយ និងពន្លឿនការចុះបញ្ជីដីធ្លីឈានដល់ការបិទបញ្ចប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅបំណាច់ឆ្នាំ២០២៣ តាមផែនការដែលបានគ្រោងទុក នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលខេត្តថ្លែងថា បណ្ណដែលបានចុះហត្ថលេខារួច តែម្ចាស់មិនទាន់មកយកចំនួន ១.៨៨២ បណ្ណក្នុងនោះក្រុងកោះរ៉ូង មានចំនួន ២១ ប័ណ្ណ ព្រៃនប់ មានចំនួន ៨២៣ ប័ណ្ណ ស្រុកស្ទឹងហាវមានចំនួន ៣៨៨ បណ្ណ ស្រុកកំពង់សីលា មានចំនួន ៥០១ ប័ណ្ណ បានចុះហត្ថលេខារួច តែម្ចាស់មិនទាន់មកយកចំនួន ១.៨៨២ បណ្ណ។ ដូច្នេះមន្រ្ដីក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុត្រូវចាត់ចែងចែកជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដម បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងនាមគណៈកម្មការសូរិយោដីដឹកនាំធ្វើ និងដោះស្រាយឱ្យបានជាប់ជាប្រចាំ ករណីដីដែលប្រជាជនត្រូវមកបង់ពន្ធ, ជំរុញពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្ដតាមផែនការដែលបានគ្រោងទុកនាបំណាច់ឆ្នាំ២០២៣នេះ៕ អត្ថបទៈ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm