៥ឆ្នាំក្រោយសម្ពោធដាក់ឲ្យដំណើរការមានភ្ញៀវចូលទស្សនានូវវិមានឈ្នះ ឈ្នះប្រមាណប្រាំលាននាក់

2023/12/19 11:49:29 pm        115

ភ្ណំពេញ ៖ ក្នុងរយៈពេលប្រាំឆ្នាំមកនេះគឺមានភ្ញៀវចូលទស្សនា លេងកំសាន្ត និងឈ្វេងយល់សិក្សាអំពីប្រវត្តិសាស្រ្តនៅវិមានឈ្នះ ឈ្នះ ប្រមាណប្រាំលាននាក់ ដោយក្នុងនោះក៏មានប្រតិភូ និងភ្ញៀវបរទេសផងដែរ។ នេះបើតាមការបញ្ជាក់របស់សមាជិកក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ។

 លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្ថី សមាជិកក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ បានឲ្យ ដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា បើគិតត្រឹមចុងឆ្នាំ២០២៣នេះ គឺមានរយៈពេលប្រាំឆ្នាំហើយ ដែលវិមានឈ្នះ ឈ្នះបានសម្ពោធដាក់ឲ្យដំ ណើរការជាផ្លូវការ ខណៈរយៈពេលប្រាំឆ្នាំមកនេះ មានអ្នកចូលទស្សនា ជាពិសេសសិក្សានុសិស្សមកពី សាលានានានៅទូទាំងប្រទេសមកសិក្សាឈ្វេងយល់, ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ,រួមទាំងប្រតិភូបរទេស និងភ្ញៀវទេសចរណ៍បរទេសផងដែរ។

 បើតាមលោកជំទាវ បានបញ្ជាក់ឲ្យដឹងផងដែរថា សិក្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់បានមកទស្សនាកំសាន្តនូវវិមាននេះគឺមិនត្រឹមតែចង់មើលឃើញទិដ្ឋភាពសួនច្បារ ឬទិដ្ឋភាព ទូទៅនៅក្នុងបរិវេនក្នុងវិមានឈ្នះ ឈ្នះ ប៉ុណ្ណោះទេ គឺភាគច្រើនពួកគេចង់ដឹងនូវប្រវត្តិសាស្រ្តពិតដែល បានធ្វើការចារិក នៅតាមផ្ទាំងសិលានានានៅក្នុងបរិវេននេះផងដែរ។

 ​ជាមួយគ្នានោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្ថី ក៏បានបញ្ជាក់បន្ថែមទៀតថា វិមាន ឈ្នះ ឈ្នះ ក្រៅពីបើកឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី កន្លែងនេះក៏ជាកន្លែងត្រូវប៉ាន រប់សគូស្វាមីភរិយាថ្មី សម្រាប់ថតហ្វ្រីវេដឌីងផងដែរ ដោយមួយឆ្នាំៗមានរហូតដល់រាប់សិបគូឯណោះ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        7
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm