ប្រធានាធិបតីកូរ៉េខាងត្បូង ព្រមានទីក្រុងព្យុងយ៉ាងចំពោះការបង្កហេតុ

2023/12/20 12:01:59 am        324

ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង នឹងដឹងថា ការបង្កហេតុ នឹងនាំមកនូវភាពកាន់តែលំបាកបន្ថែមទៀតចំពោះប្រទេសនេះ។

លោក Yoon បានដូច្នេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី មួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM)ថ្មីបំផុតរបស់ខ្លួន។ លោកប្រធានាធិបតី និយាយថា រដ្ឋាភិបាលរបស់លោក នឹងគាំទ្រយ៉ាងរឹងមាំប្រជាជនកូរ៉េខាងត្បូងដើម្បីរស់នៅគ្មានការព្រួយបារម្ភអំពីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បាននិយាយដោយផ្អែកលើទិន្ន័យជើងហោះហើរកាលពីថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល ICBM រយៈចម្ងាយឆ្ងាយ បាញ់ដល់ទីកន្លែងណាមួយនៅក្នុងសហរដ្ឋអាមេរិក។

លោក Yoon ជាអ្នកដែលបានប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងទីក្រុងព្យុងយ៉ាង ចាប់តាំងពីឡើងកាន់ដំណែងកាលពីឆ្នាំមុន ដោយបានថ្កោលទោសការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងបានបញ្ជាក់អំពីសម្ព័ន្ធមិត្តជិតស្និតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបង្កើនភាពសកម្មនៃសមយុទ្ធយោធារួមគ្នា ប្រឆាំងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ ហើយកាលពីខែវិច្ឆិកា បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួន។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        303
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        302
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        293

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm