
ចក្រភពអង់គ្លេស នឹងប្រើប្រាស់ជំនាញខាងកងទ័ពជើងទឹករបស់ខ្លួន ដើម្បីជួយអ៊ុយក្រែនគ្រប់គ្រងសមុទ្រខ្មៅ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ឆ្នាំ ដែលនឹងចុះហត្ថលេខា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អនុស្សរណៈនៃការយោគយល់ (MoU) នឹងសន្យាថា នឹងជួយទីក្រុងគីវក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយផ្តល់ការគាំទ្រផ្នែកយោធាផ្តោតលើគ្រឿងយុទ្ធោបរណ៍របស់កងទ័ពជើងទឹក ក៏ដូចជាជំនួយហិរញ្ញវត្ថុ និងការចែករំលែកព័ត៌មានសម្ងាត់។
អនុស្សរណៈនៃការយោគយល់នេះ ក៏នឹងមានការសន្យានៃការធានាសន្តិសុខក្រោយសង្គ្រាម ដើម្បីទប់ស្កាត់ទីក្រុងមូស្គូ ប្រសិនបើខ្លួនមើលឃើញថា មានការវាយប្រហារម្តងទៀត រួមទាំងការបង្កើនការផ្តល់ អាវុធ និងការដាក់ទណ្ឌកម្មឡើងវិញ។
សារព័ត៌មាន The Telegraph អាចបង្ហាញថា មន្ត្រីអង់គ្លេស បានប្រាប់សមភាគីអ៊ុយក្រែនថា ប្រទេសនេះ នឹងផ្តោតលើការពង្រឹងសមត្ថភាពដែនសមុទ្ររបស់ទីក្រុងគីវ ដែលជាផ្នែកនៃអនុស្សរណៈនៃការយោគយល់ដែលបានគ្រោងទុកនេះ។