លោកប្រធានាធិបតី Zelensky៖ យោធាអ៊ុយក្រែន ត្រូវការកម្លាំងទ័ពបន្ថែម៥០ម៉ឺននាក់ ដើម្បីទប់ទល់សង្គ្រាមរុស្ស៊ី

2023/12/20 03:49:27 pm        233

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង្ហើបថា យោធាអ៊ុយក្រែនចង់កេណ្ឌកម្លាំងបន្ថែមរហូតដល់ ៥០ម៉ឺននាក់ ខណៈសង្រ្គាមជាមួយរុស្ស៊ី មានអាយុកាលជិតពីរឆ្នាំហើយ។

នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង គីវ (Kyiv) លោកបាននិយាយថា ក្រុមមេបញ្ជាការរបស់លោកកំពុងស្វែងរក ទាហានចន្លោះពី ៤៥ម៉ឺន ទៅ៥០ ម៉ឺននាក់ បន្ថែមទៀត ដោយទទួលស្គាល់ថានេះគឺជាបញ្ហា រសើប និងការខាតបង់ដ៏ធ្ងន់ធ្ងរ។

លោកនិយាយថាលោកត្រូវការព័ត៌មានលម្អិតបន្ថែមទៀតមុនពេលគាំទ្រចំណាត់ការរនេះ ដោយប្រាប់ថាអ៊ុយក្រែន មានទាហានចំនួន ៥០ម៉ឺននាក់ ស្រាប់ហើយដែលកំពុងឈរជើងនៅជួរមុខ។ ការអត្ថាធិប្បាយរបស់លោក កើតឡើងបន្ទាប់ពីមានការធ្លាក់ចុះជំនួយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិក បានរារាំងកញ្ចប់យោធាចំនួន៦០ពាន់លានដុល្លារអាមេរិកជាលើកដំបូង សម្រាប់អ៊ុយក្រែននៅដើមខែនេះ។ នៅសប្តាហ៍នេះ អ្នកតំណាងទាំងសេតវិមាន ទាំងក្រសួងការបរទេស បាននិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការផ្តល់ជំនួយយោធាមួយបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែថាសមត្ថភាពរបស់ខ្លួនមានកម្រិតក្នុងការបញ្ជូនជំនួយបន្ថែមទៀតបន្ទាប់ពីនោះ លុះត្រាតែសភាអនុម័តកញ្ចប់ជំនួយដែលខ្លួនបានស្ន។

អ៊ុយក្រែន កំពុងប្រឈមនឹងកង្វះគ្រាប់រំសេវ ខណៈប្រទេសនេះបន្តប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ីដែលកំពុងកាន់កាប់តំបន់មួយចំនួនរបស់ខ្លួន បន្ទាប់ពីការឈ្លានពានពេញបន្ទុករបស់ក្រុងមូស្គូកាលពីថ្ងៃទី២៤ខែ កុម្ភៈ ឆ្នាំ២០២២។ការវាយបករបស់ទីក្រុង Kyiv ត្រូវបានបញ្ឈប់នៅដើមរដូវរងា ហើយមានក្ដីបារម្ភថា រុស្ស៊ីអាចមាប្រៀបខ្លាំងជាងអ៊ុយក្រែន។

ស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែន អូឡេណា ហ្សេឡិនស្កា(Olena Zelenska)បានព្រមាននៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ BBC កាលពីដើមខែនេះថា ប្រជាជនអ៊ុយក្រែន ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ព្រោះតែគ្មានការគាំទ្រពីលោកខាងលិចបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm