ឯកឧត្តម គីម រិទ្ធី ណែនាំឱ្យពង្រឹងអនុវត្តន៍តួនាទីភារកិច្ចជំនាញ លើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត

2023/12/20 05:04:12 pm        134

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ម្សិលមិញនេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុកត្រូវពង្រឹងអនុវត្តន៍តួនាទីភារកិច្ចជំនាញ លើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ។

កិច្ចប្រជុំនាពេលនេះ បានលើកឡើងអំពីរបាយការណ៍ បញ្ហាប្រឈម ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆ្នាំ២០២៣ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ការជួញដូរមនុស្ស និង បទល្មើសផ្សេងៗ។

ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានណែនាំឲ្យមានមន្រ្តីប្រចាំការទទួលខុសត្រូវ ដើម្បីដោះស្រាយការស្នើសុំសេវាផ្សេងៗ ពីប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពង្រឹងយន្តការតាមដាន ត្រួតពិនិត្យបញ្ហាដឹកនាំការអនុវត្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងស្រាវជ្រាវបង្ក្រាបបទល្មើស ឲ្យមានប្រសិទ្ធភាព លើកកម្ពស់គុណភាព និងសមត្ថភាពរបស់ មន្ត្រីនគរបាលយុត្តិធម៌ និងប៉ុសិ៍តនគរបាលរដ្ឋបាលឃុំ-សង្កាត់ ពង្រឹង និងពង្រីកប្រជាការពារ ​បន្ថែមឲ្យសមស្របតាមតម្រូវការ និងភូមិសាស្រ្តជាក់ស្តែង​របស់មូលដ្ឋាន បង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និង​បង្កើនការផ្លាស់ប្តូរព័ត៌មានជា​ មួយដៃគូជាតិ និងអន្តរជាតិ ដើម្បីស្រាវជ្រាវទប់ស្កាត់បទល្មើសផ្សេងដែលកើតមានឡើង។

ឯកឧត្តម គីម រិទ្ធី បានកោតសរសើរដល់ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបាន​ខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផល ល្អប្រសើរ និងបានទប់ស្កាត់​បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទ ល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្ត ​ជាពិសេសនៅតាមបន្ទាត់ព្រំដែននាពេលកន្លងមក និង បន្ដខិតខំប្រឹងប្រែង​បំពេញការងារ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាព​សុខុដុមរម្យ​ជូន ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន៕ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm