រដ្ឋមន្រ្តីក្រសួងបរិស្ថាន បង្ហាញលទ្ធផល ៨ចំណុចដែលសម្រេចបានក្នុងរយៈពេលជាង ១០០ថ្ងៃកន្លងមកនេះ

2023/12/20 05:50:20 pm        300

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែធ្នូនេះ បាន​បង្ហាញ​លទ្ធផល ៨ចំណុច​ដែលសម្រេចបានក្នុងរយៈពេលជាង ១០០ថ្ងៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា។ ការបង្ហាញនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក ​«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤​» ​ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម​បណ្ឌិតបន្តថា នៅក្នុងរយៈពេលជាង ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាពបាន​និង​កំពុង​ខិតខំ​យ៉ាង​សស្រាក់​សស្រាំ សហការគ្នាយ៉ាងពេញទំហឹង និងបានសម្រេចនូវសមិទ្ធ​ផល​សំខាន់​ៗ​ចំនួន​ ៨ចំណុចរួមមាន៖

ទី១.ក្រសួងបានផ្តួចផ្តើម យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» នៅ​ថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ យុទ្ធនាការនេះ ជា​មួយនឹងសារដ៏សាមញ្ញ ប៉ុន្តែស៊ីជម្រៅ បានលើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ឱ្យ​ពិចារណា​ឡើង​វិញ​នូវ​ជម្រើស និងទម្លាប់ប្រចាំថ្ងៃ ដែលជាការ​បោះ​ជំហាន​យ៉ាង​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​សំណល់​ប្លាស្ទិក។ ក្រសួងបរិស្ថាន ក៏បាននិងកំពុងពង្រីកវិសាលភាពយុទ្ធនាការនេះ ទៅ​គ្រប់​វិស័យទូទាំងប្រទេស និងបន្តកៀរគរការចូលរួមពីស្ថាប័នអន្តរជាតិ និងបញ្ហាប្រទេសក្នុងតំបន់ ដើម្បី​សហការគ្នាក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។

ទី២.ក្រសួងក៏បានផ្តួចផ្តើម យុទ្ធនាការ «ដាំដើមឈើ ១លានដើម ក្នុង ១ឆ្នាំ» នៅថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រីកគម្របព្រៃឈើនៅទូទាំងប្រទេស។ យើង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​សាធារណជនចូលរួមដាំដើមឈើ ដោយក្រសួងបរិស្ថានបានរៀបចំថ្នាលបណ្តុះកូនឈើ ព្រម​ទាំង​ប្រកាស​ចែក​កូន​ឈើ​ដោយ​ឥតគិត​ថ្លៃដល់​សាធារណ​ជន​ដែល​មាន​បំណង​ចង់​ចូល​រួម​ដាំ​ដើម​ឈើ។​

ទី៣.ក្រសួងបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយ​បញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជំរុញ​ការ​អនុវត្ត​ច្បាប់ ១០០ភាគរយ។

ទី៤.ក្រសួងបានទទួលការអនុញ្ញាតដាក់ឱ្យប្រើប្រាស់នូវ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ​២០២៣-២០២៨ ដោយមានមុំចំនួនបី រួមមាន «ការពង្រឹងគោលនយោបាយ ការ​កសាង​រដ្ឋបាល​ឌីជីថល និងការពង្រីកការផ្សព្វផ្សាយ» សំដៅឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង​មាន​គម្រប​ព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០» ក្នុងការចូលរួមឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងជាសកល និង​សម្រេចនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ។

ទី៥.ក្រសួងបានបន្តគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈ​ការ​ជំរុញ​ទេសចរណ៍​ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីបង្កើនមុខរបរ ក៏ដូច​ជា​លើក​ទឹក​ចិ​ត្តឱ្យ​សហគមន៍តំបន់ការពារធម្មជាតិ ដាំឈើដែលមានប្រយោជន៍ និងឈាន​ទៅ​ក្លាយ​ជា​សហគមន៍​អព្យាក្រឹតកាបូន។

ទី៦.ក្រសួងបានធ្វើការកែសម្រួលការគ្រប់គ្រងឯកសារឱ្យមានរបៀបរៀបរយ និងមានភាព​ប្រសើរ​ជាង​មុន​តាម​បទដ្ឋានរដ្ឋបាល ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងលិខិត។ បន្ថែមពីនេះ យើង​ក៏​បានរៀបចំប្រព័ន្ធអ៊ីម៉ែលដល់មន្ត្រីក្រសួងបរិស្ថានគ្រប់រូបដើម្បីប្រើប្រាស់ផ្លូវការ ក្នុង​ទំនាក់​ទំនង​ ជាមួយស្ថាប័នជាតិ អន្តរជាតិ និងដៃគូ ហើយ​អាច​ប្រើ​ប្រាស់​ចូល​ទៅក្នុ​ង​ប្រព័ន្ធ​គ្រប់​គ្រង​បរិស្ថាន​កិច្ច​របស់ក្រសួងបរិស្ថាន ដើម្បីរៀបចំកាលវិភាគ ទទួលបានឯកសារព័ត៌មាន និង​រាយការណ៍ ព្រមទាំងរបាយការណ៍ ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល។

ទី៧.ក្រសួងបានរៀបចំប្រព័ន្ធអ៊ីនធឺណេត ដែលមានល្បឿនលឿនជាងមុន សុវត្ថិភាព និងអា​ច​គ្រប​ដណ្តប់​ការ​ប្រើប្រាស់ទូទាំងអគាររដ្ឋបាលក្រសួង ដែលនេះជាជំហាន​មួយ​ដ៏​ចាំ​បាច់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន និងឆ្លើយតបនឹងការវិវត្តនៃឧស្សាហកម្មបច្ចេកវិទ្យា៤.០។

ទី៨.ក្រសួងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យបរិស្ថានជាលក្ខណៈទ្វេភាគី និងពហុភាគី ក្នុង​ការ​ដោះស្រាយបញ្ហាសកល និងទទួលបានការគាំទ្រ និងសហការ​បន្ថែម​ក្នុង​ការ​ពង្រីក​វិសា​ល​ភាព​យុទ្ធនាការ និងអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេស ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការ​ពង្រីកគម្របព្រៃឈើ និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        78
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        101
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm