កងទ័ពវាយកម្ទេចផ្ទះរបស់ជនជាតិប៉ាឡេស្ទីន ដែលត្រូវបានគេចោទប្រកាន់ថា បានសម្លាប់ជនជាតិអ៊ីស្រាអែល២នាក់

2023/12/20 06:28:10 pm        122

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានរុះរើផ្ទះគ្រួសាររបស់បុរសប៉ាឡេស្ទីន ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់ជនជាតិអ៊ីស្រាអែលពីរនាក់ ដែលជាឪពុក និងកូនប្រុសរបស់គាត់ នៅឯកន្លែងលាងរថយន្តមួយ នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

នគរបាល បានចាប់ខ្លួន លោក Osama Bani Fadl ក្នុងខែវិច្ឆិកា បន្ទាប់ពីការតាមស្វែងរកអស់រយៈពេលជាច្រើនខែ ដោយចោទប្រកាន់គាត់ថា បានសម្លាប់លោក Shay Silas Nigrekar និង Aviad Nir នៅទីក្រុង ហ៊ូវ៉ារ៉ា (Huwara)នៃដែនដីប៉ាឡេស្ទីន ក្នុងខែសីហា។

បុរសជនជាតិអ៊ីស្រាអែលទាំងពីរនាក់ ត្រូវបានបាញ់សម្លាប់ នៅពេលពួកគេនៅឯកន្លែងលាងរថយន្ត នៅក្នុងការវាយប្រហារមួយ ដែលបានកក្រើកដែនទឹកដី នៅពេលនោះ។

កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូដែលបង្ហាញកងទ័ពវាយកម្ទេចផ្ទះល្វែងរបស់លោក Bani Fadl នៅពេលយប់ ក្នុងទីប្រជុំជនAqraba។

អ៊ីស្រាអែល តែងតែរុះរើផ្ទះរបស់ប្រជាជនប៉ាឡេស្ទីន ដែលខ្លួនបានចោទប្រកាន់ពីការវាយប្រហារដ៏សាហាវទៅលើជនជាតិអ៊ីស្រាអែល ដោយលើកហេតុផលថា វិធានការបែបនេះ គឺជាការរារាំង។

សកម្មជនសិទ្ធិមនុស្ស និយាយថា គោលនយោបាយនេះ ស្មើនឹងការដាក់ទណ្ឌកម្មរួម ព្រោះវាអាចធ្វើឲ្យ អ្នកមិនមែនជាអ្នកប្រយុទ្ធ ក្នុងនោះមានកុមារផងដែរនោះ គ្មានផ្ទះសម្បែងរស់នៅ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm