រដ្ឋបាល​ខេត្តកណ្តាល​ ប្ដេជ្ញា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ជូន​កម្មករ​តាម​រោងចក្រ​ឲ្យ​អស់​ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត

2021/06/18 08:07:14 pm        588

កណ្ដាល ​៖ រដ្ឋបាល​ខេត្តកណ្តាល នៅ​ថ្ងៃទី​១៨ ខែមិថុនា​នេះ បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្តថា ​នឹង​ខិតខំ​ចុះ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជុំ​ទី​១ ដូ​ស​ទី​១ ជូន​បងប្អូន​កម្មករ​កម្ម​ការិនី ដែល​បំរើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​នានា​ ឲ្យ​​ហើយ​រួចរាល់​អស់ ​នៅក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ​។

បើតាម​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៨​ ខែមិថុនា​នេះ​ថា បច្ចុប្បន្ន​ខេត្តកណ្តាល ​បាន​កំពុង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ដោយ​បាន​ប្រើប្រាស់​ក្រុម​ពេទ្យ​ជាច្រើន មាន​ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​នានា​ ក្នុង​ខេត្តកណ្តាល ​ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ​បាន​និងកំពុង​សហកា​រ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ជូន​កម្មករ និង​កម្ម​ការិនី កំពុង​បំរើកា​រងារ​នៅតាម​បណ្តា​រោងចក្រ​នៅក្នុង​ខេត្តកណ្តាល ​អោយបាន​លឿន​បំផុត​។

ឯកឧត្តម គីម រិទ្ធី បន្តថា មកដល់ពេលនេះ ​ការចាក់​វ៉ាក់សាំង​ក្នុងចំណោម​កម្មករ កម្ម​ការិនី​រោងចក្រ​គឺ​បាន​ដំណើរការ​ជិត​ហើយ​រួចរាល់ ពោល​គឺ​នៅសល់តែ​១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ​ការ​ចាក់​ដូ​ស​ទី​១ នឹង​ត្រូវ​គ្រប់​ចំនួន ហើយ​យើង​ក៏​កំពុង​ត្រៀម​ចាក់​ដូ​ស​ទី​២​ទៀត​។

បើ​តាម​បណ្តា​កម្មករ ដែល​ទើប​ទទួល​បាន​ការចាក់​វ៉ាក់សាំង ​បាន​ថ្លែងថា ជា​បន្ទាប់ពី​តំណាង​រោងចក្រ​បានរៀបចំ​ចុះឈ្មោះ​កម្មករ​ស្ម័គ្រចិត្ត​ចាក់​វ៉ា​ក់​សាំង គឺ​គេ​ម្នាក់ៗ​មាន​ទន្ទឹង​រង​ចាំ​ចាក់​វ៉ាក់សាំង​នេះ​ខ្លាំង​ណាស់ ​ដើម្បី​បង្កើត​ប្រព័ន្ធ​ការងារ​ខ្លួន​បន្ថែម​អោយ​កាន់​តែខ្លាំង ខណៈ​ការងារ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការងារ​នៅក្នុង​រោងចក្រ​ គឺ​មាន​ការ​ប្រឈម​ហានិភ័យ​ខ្លាំង​ នឹង​ការ​ចម្លង​មេរោគ​កូ​វីដ-​១៩​។

សូមបញ្ជាក់ថា ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នៅ​ខេត្តកណ្តាល បច្ចុប្បន្ន​គឺ​បាន​ដំណើរការ​ចាក់​បាន​ប្រមាណ​ជាង​៥០% ​ជូន​ដល់​បណ្តា​ពលរដ្ឋ​ទូទៅ ​ដែល​រស់​នៅតាម​ទីប្រជុំជន​តាម​បណ្តា​ក្រុង​ស្រុក​ និង​កម្មករ​កម្ម​ការិនី​តាម​រោងចក្រ​នានា ខណៈ នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ នៅ​ខេត្តកណ្តាល ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១០​ ខែមិថុនា ឆ្នាំ​២០២១​ គឺ​បាន​កំណត់​ចាក់​ជូន​ពលរដ្ឋ​ពលរដ្ឋ​ទូទៅ ​នៅ​តាម​តំបន់​ទីប្រជុំជន និង​កម្មករ​កម្ម​ការិនី​រោងចក្រ​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​៕

​អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        121
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm