សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់ធនាគារនានាឱ្យយកចិត្តទុកដាក់​ពង្រឹងប្រព័ន្ធ​សុវត្ថិភាព

2023/12/20 07:54:22 pm        206

ស្របពេលវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា កំពុងមានការវិវត្តន៍ រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ជា​ពិសេស​ការ​វិវត្តន៍ទៅក្នុងវិស័យឌីជីលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ក្រើន​រំលឹក​ដល់​បណ្ដា​ធនាគារនានា ត្រូវយកចិត្តទុកដាក់​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ខ្លួន​ឱ្យ​បាន​ល្អ ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយពីក្រុមចោរបណ្ដាញអ៊ីនធឺណិត។

ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ ដល់​ធនាគារ​ទាំង​អស់​ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​ទូលំទូលាយ​ដើម្បី​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុនៅកម្ពុជា។

នៅក្នុងឱកាសនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បន្តទៀតថា សមិទ្ធផល​មួយ​ដ៏​មាន​សារៈ​សំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» ដែលចូល​រួម​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

សម្ដេចធិបតីបញ្ជាក់ថា ក្របខ័ណ្ឌគោលនយោបាយទាំងនេះ​នឹង​មាន​សារៈ​សំខាន់​សម្រាប់​វិស័យ​ធនាគារ នៅកម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស  បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ។ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិន​ត្រឹម​តែ​រួម​ចំណែក​លើក​កម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួម​ចំណែក​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm