មេធាវីរដ្ឋតិចសាស់ របស់អាមេរិក បារម្ភថាច្បាប់អន្តោប្រវេសន៍ថ្មីនឹងនាំឱ្យមានការរើសអើងពូជសាសន៍

2023/12/20 08:48:10 pm        128

អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបបុត (Greg Abbott) កាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) បានចុះហត្ថលេខាលើច្បាប់មួយដែលអនុញ្ញាតឱ្យកងកម្លាំងអនុវត្តច្បាប់របស់រដ្ឋនេះចាប់ខ្លួនមនុស្សដែលត្រូវបានគេសង្ស័យថាបានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិកដោយខុសច្បាប់ ដោយផ្តល់ឱ្យក្រុមមន្ត្រីក្នុងតំបន់នូវអំណាចដែលបានផ្ទេរជាយូរមកហើយទៅឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងសកម្មភាពដែលទំនងជាបង្កឱ្យមានបញ្ហាប្រឈមផ្លូវច្បាប់។

មេធាវីរដ្ឋតិចសាស់ លោកស្រី វ៉ីកគី ហ្កាមប្រា (Vickie Giambra) នាយកផ្នែកច្បាប់ និងតស៊ូមតិនៃអង្គការមិនរកប្រាក់ចំណេញនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់អន្តោប្រវេសន៍ទីក្រុង ហុសស្តុន (Houston) បាននិយាយថា ច្បាប់នេះអាចនាំឱ្យមានការរើសអើងពូជសាសន៍។

លោកស្រី ហ្កាមប្រា បាននិយាយថា «ស្ថានភាពនេះពិតជាសមហេតុផលនោះទេ ហើយនោះជាមូលហេតុដែលនាំឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ច្បាប់នេះនឹងនាំទៅរកការរើសអើងពូជសាសន៍ ព្រោះតែគេមិនអាចដឹងដោយគ្រាន់តែមើលពីសំបកក្រៅបានទេថាអ្នកណាម្នាក់ចូលទៅក្នុងរដ្ឋតិចសាស់ ដោយគ្មានឯកសារ»។

ច្បាប់ដែលត្រូវបានគេស្គាល់ថាឈ្មោះ SB-4 នេះនឹងចូលជាធរមាននៅខែមីនា ហើយនឹងបង្កើតក្រុមឧក្រិដ្ឋកម្មរដ្ឋថ្មីមួយសម្រាប់ការចូល ឬចូលម្ដងទៀតនៅក្នុងរដ្ឋតិចសាស់ដោយខុសច្បាប់ ជាមួយនឹងទោសពិន័យចាប់ពី ១៨០ថ្ងៃរហូតដល់ ២០ឆ្នាំនៅក្នុងពន្ធនាគារ។ ក្រុមចៅក្រមនៃរដ្ឋតិចសាស់ នឹងត្រូវតម្រូវឱ្យបញ្ជាជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ ឬមានការកាត់ទោសរហូតដល់ ២០ឆ្នាំ សម្រាប់អ្នកដែលមិនព្រមអនុវត្តតាម។

ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ចូលកាន់តំណែងនៅឆ្នាំ២០២១មក សហរដ្ឋអាមេរិក បានជាប់គាំងជាមួយនឹងចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ដែលប៉ុនប៉ងឆ្លងកាត់ដោយខុសច្បាប់ពីកន្លែងផ្សេងៗ ជាពិសេសពីប្រទេសម៉ិកស៊ិក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm