១១ខែនេះរដ្ឋប្រមូលពន្ធបានជាង ៣ ៣៤៧ លានដុល្លារស្មើជាង ៩៣% នៃផែនការ

2023/12/20 08:59:18 pm        343

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូលពន្ធដារ សម្រាប់​ថវិកា​ជាតិបានចំនួនជាង ១៣ ​ពាន់ប៊ីលានរៀល​ ត្រូវប្រមាណជាង ៣ ៣៤៧ លានដុល្លារសហរដ្ឋអាមេរិក ស្មើជាង ៩៣ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

ឯកឧត្តម គង់ វិបុល ​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលប្រចាំ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣ នេះថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែ វិច្ឆិកានេះ ចំណូលពន្ធអាករគ្រប់ប្រភេទ ​ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធ ​គ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​អនុវត្តការប្រមូលចំណូលបានជាង ១ ១៣៤ ប៊ីលានរៀល ត្រូវប្រមាណជាង ២៨០ លានដុល្លារ ស្មើជាង ៧ ភាគរយ នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះសរុបការប្រមូលចំណូល រយៈពេល ១១ ខែ ឆ្នាំ ២០២៣ វិញ, អគ្គនាយកដ្ឋានពន្ធដារ អនុវត្តបានជាង ១៣ ពាន់ប៊ីលានរៀល ត្រូវជាង ៣ ៣៤៧ លានដុល្លារ ស្មើជាង ៩៣ ភាគរយ នៃផែនការច្បាប់។

ជុំវិញការប្រមូលពន្ធនេះដែរ ក្នុងនោះចំពោះការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានជាង ២៧៦ ប៊ីលានរៀល ត្រូវជាង ៦៨លានដុល្លារ ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន ៨៣ សហគ្រាស (សម្រាប់សហគ្រាសផ្គត់ផ្គង់ទំនិញ និងសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា)។

ក្នុងពិធីនេះដែរ, ឯកឧត្តម អគ្គនាយក បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់​លំដាប់ថ្នាក់ ​ពង្រឹងការអនុវត្តប្រកប ដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក ជាពិសេសវិធានការ និង​ដំណោះស្រាយថ្មីៗ​ពាក់ព័ន្ធនឹងពន្ធដារ ដែលសម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញកាលពី ​ជំនួបក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩, ក៏ដូចជា​ការបន្តពង្រឹងការអនុវត្ត ប្រកបដោយការយកចិត្តទុកដាក់កម្រិតខ្ពស់ ថែមទៀត តាមអនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ដែលបានដាក់ចេញកន្លងមក ក្នុងការពង្រឹងគុណភាព នៃការ​ផ្តល់សេវា និងប្រសិទ្ធភាពការងារ ការបន្តខិតខំពង្រឹងអនុលោមភាពសារពើពន្ធ និងការពង្រឹង​អភិបាល​កិច្ច-រដ្ឋបាលកិច្ចល្អ គឺជារបៀបវារៈ និងជាមូល ដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ពង្រឹងការ​គ្រប់គ្រង​ប្រមូលចំណូលពន្ធ ដើម្បីជាប្រយោជន៍ដល់ការគាំទ្រថវិកាជាតិ​ ពិនិត្យនិងពិភាក្សាលើ លទ្ធផល និងវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋាន​ពន្ធដារ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ព្រមទាំងបន្តពិនិត្យ និងពិភាក្សាលើ​សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅ​គាំទ្រការអនុវត្តនូវគោលនយោបាយនានា៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        140
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm