សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនៅបារំាង ដើម្បីលើកកម្ពស់​សមភាពយេនឌ័រ

2023/12/20 09:02:59 pm        138

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​ទទួល​យក​សំណើ​ភាគី​បារាំង​ដោយ​នឹង​អញ្ជើញ​ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តីនៅបារំាង ដើម្បីលើក​កម្ពស់​សម​ភាព​យេនឌ័រ និងរកមធ្យោបាយដោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ ។

ការទទួលយកសំណើខាងលើនេះតាមរយៈជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅវិមានរដ្ឋសភា។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំ​មក​នូវ​ការ​អញ្ជើញ​ពី​លោក​ជំទាវ​ប្រធាន​រដ្ឋសភា​បារំាង ដែលបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួម​កិច្ច​ប្រជុំ​អន្តរជាតិ​ប្រធាន​សភា​ជាស្រ្តី នៅប្រទេសបារាំង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ។ វេទិកា​ដ៏​សំខាន់​នេះ​នឹង​មាន​ប្រធាន​សភា​ជាស្រ្តី នៅទូទាំងពិភពលោកប្រមាណ ៤០ ប្រទេសចូលរួម ដើម្បី​ពិភាក្សា​ចែក​រំលែក​នូវ​ឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សម​ភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី។

ឯកឧត្តមបញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកា​នេះ​មាន​សារៈ​សំខាន់​បំផុត​ដល់​ការ​លើក​កម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តី ដែល​បាន​កំពុង​ជួប​ប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។ កំឡុង​ពេល​ចូល​រួម​វេទិកានេះ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹង​មាន​ជំនួប​ជាមួយ​សម​ភាគី​នៃ​រដ្ឋសភា​បារំាង ដើម្បីជំរុញវឌ្ឍនៈភាពនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ នៃ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នា សម្តេចមហារដ្ឋសភាធិការធិបតី បានទទួលយកការអញ្ជើញនេះ និងបាន​ថែ្លង​អំណរ​គុណ​ដល់ លោកជំទាវប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញចូលរួមវេទិកាដ៏សំខាន់នេះ។ សម្តេច​រដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុង​បរិបទ​ដែល​ពិភពលោក​បាន​កំពុង​ជួប​ប្រទះ​នូវ​ការ​ប្រទាញ​ប្រទុង​គ្នាលើបញ្ហាភូមិសាស្រ្តនយោបាយ ការផ្ទុះឡើងនូវសង្រ្គាម អំពើហិង្សា ព្រម​ទាំង​បញ្ហា​ជំងឺ​រាតត្បាតនានា រួមទាំងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើឱ្យស្រ្តី និងកុមារី ងាយ​នឹង​រង​គ្រោះជាងគេ ខណៈវេទិកាដែលរដ្ឋសភាបារំាងនឹងរៀបចំនោះ ពិតជាមានសារៈសំខាន់ និង​អាច​ឆ្លើយ​តបចំពោះបញ្ហាជាក់ស្តែង។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់​រដ្ឋាភិបាល​ប្រទេស​បារំាង​ជួយ​បង្កើន​ចំនួន​អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សា​នៅ​ប្រទេស​បារំាង​ឱ្យ​បាន​ចំនួន​ច្រើន​ឡើង ​និងជួយលើកកម្ពស់ពាណិជ្ជកម្មប្រទេសទំាងពីរ ជួយ​កៀរ​គរ​អ្នក​ទេសចរ និង​អ្នក​វិយោគ​ទុន​បារំាង​មក​បណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង ព្រមទំាងជួយ​លើក​កម្ពស់​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm