រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសលទ្ធផលជោគជ័យនៃការសាកល្បងប្រើប្រាស់រដ្ឋបាល Digital ក្នុងជំហានទី១

2023/12/20 09:14:33 pm        143

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែធ្នូនេះ បាន​ប្រកាស​លទ្ធផលជោគជ័យនៃការសាកល្បងប្រើប្រាស់រដ្ឋបាល Digital ក្នុងជំហានទី១។ ការ​ប្រកាស​នេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» ស្ថិតនៅ​ទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត បានបន្តថា រដ្ឋបាល Digital របស់​ក្រសួង​បរិស្ថាន​បាន​ផ្តើមដំណើរការសាកល្បងហើយ នៅក្នុងចំណោមថា្នក់ដឹកនាំរបស់ក្រសួង ដើម្បី​ជំរុញ​ឱ្យ​ប្រព័ន្ធ​ការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលាជាងមុន និង​ទទួល​បាន​ព័ត៌មានជាក់លាក់អំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ។ នៅក្នុងដំណាក់កាលទី១ នៃ​ការ​ដាក់​ឱ្យប្រើសាកល្បងនេះ ក្រសួងទទួល​បាន​ភាព​ជោគជ័យ​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ការ​ការងារ​ប្រចាំ​ថ្ងៃ​របស់ថ្នាក់ដឹកនាំ និងជា​ជំហាន​បន្ទាប់​ក្រសួង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូ​វ​ការ​នៅ​ក្នុង​ចំណោម​មន្រ្តី​រាជការទាំងអស់ និងជាពិសេសមន្រ្តីឧទ្យានុរក្ស។

លើសពីនេះឯកឧត្តមបណ្ឌិតបន្តថា ដើម្បីជំរុញ​ឱ្យនាវា​បរិស្ថាន​សម្រេច​បាន​ស្រប​តាម​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ក្រសួងបរិស្ថាន​មាន​យុទ្ធសាស្រ្ត​ចក្រា​ដែល​ជា​ត្រីវិស័យចង្អុលផ្លូវ និងជួយឱ្យសុក្រឹតកម្មបរិស្ថានកិច្ចសម្រេចបាន តាមរយៈ​បន្ទះ​កង​វិល​ផ្នែកខាងក្នុងចំនួន ៣គឺ គោលនយោបាយ រដ្ឋបាល និងផ្សព្វផ្សាយ ដែលកងវិលទាំងនេះ រុញ​ឱ្យមានចលនាទៅលើកង៣ នៅផ្នែកខាងក្រៅ គឺភាពស្អាត ភាពបៃតង និងចីរភាព ហើយ​មុំ​ទាំង​៣​នេះ បានធ្វើឱ្យក្រសួងសម្រេចបាននូវលទ្ធផលជាច្រើន ដែលក្នុងនោះមានការគាំទ្រ និង​ប្តេជ្ញា​ចិត្តពីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣លាននាក់ នឹងបាន​បន្ត​ឥត​ដាច់​នូវ​ចរន្ត​នៃ​ការ​គាំទ្រ ហើយកាន់តែធំឡើងៗជាលំដាប់ និងល្បីរន្ទឺនៅលើឆាកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        131
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm