JMAS ផ្តល់ជំនួយជិត ៥០ម៉ឺនដុល្លារដល់ CMAC លើការបោសសម្អាតមីននៅខេត្តចំនួនពីរ

2023/12/20 10:36:25 pm        123

ភ្នំពេញ ៖ ទឹកប្រាក់ជិត៥០ម៉ឺនដុល្លារត្រូវបានឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោក KARUBE Masakazu ប្រធានអង្គការ JMAS ប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ និងទទួលលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអង្គការលើគម្រោងគាំទ្រការបោសសម្អាតមីននិងអភិវឌ្ឍន៍តំបន់បោសម្អាតមីនរួចស្ថិតក្នុងស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ និងគម្រោងគាំទ្រការបោសសម្អាតតំបន់គ្រាប់បែកចង្កោម នៅក្នុងខេត្តស្ទឹងត្រែងផងដែរ ។ 

​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហ ប្រតិបត្តិការ និងភាពជាដៃគូរវាងអង្គការលើគម្រោងគាំទ្រការបោសសម្អាតមីនប្រព្រឹត្តឡើងនៅទីបញ្ជាការ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ក្នុងរាជធានីភ្នំពេញនាថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា គម្រោងទាំង២នេះជាជំនួយឥតសំណងដែលមានថវិកាសរុបចំនួន ៤៩៩.១៣៥,១០ ដុល្លារអាមេរិក នេះលើកិច្ចការងារសម្រាប់រយៈពេល១២ខែ រាប់ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះរហូត ដល់ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ។

ឯកឧត្តមបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការនិងការផ្តល់ជាជំនួយនេះជាឆ្នាំទី៣ នៃការអនុវត្តគម្រោងនេះ លើផែនការបោសសម្អាតផ្ទៃដីចម្ការមីននិងគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងទឹកដីខេត្តបន្ទាយ មានជ័យ និងខេត្តស្ទឹងត្រែងសរុបចំនួន៦៣០ហិកតានោះ។ 

ឯកឧត្តម ហេង រតនា បញ្ជាក់បន្តថា ជាលទ្ធផលក្នុងការ អនុវត្តគម្រោងខាងលើសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ កន្លងទៅនេះអង្គភាពCMAC សម្រេចបានរំដោះផ្ទៃដីចម្ការមីននិងគ្រាប់មិនទាន់ផ្ទុះសរុបចំនួន១.១៨៥ហិកតា ។ ដោយក្នុងនោះការរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួន ១.៦៧១គ្រាប់។ហើយផ្តល់ឲ្យប្រជាពលរដ្ឋទទួលផលដោយផ្ទាល់និងដោយប្រ យោលពីការអនុវត្តគម្រោងនេះបានចំនួន៦៤.០១៩នាក់៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm