រដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញសហគ្រិនចាប់យកស្តង់ដារបច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ី

2023/12/20 11:54:50 pm        125

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ បានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ ឱ្យខិតខំចាប់យកស្តង់ដារ បច្ចេកវិទ្យាទំនើប និងបង្កើនប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

ក្នុងឱកាសអញ្ញើញជាអធិបតីភាពក្នុងកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សហគ្រិនខ្មែរ ជាកត្តាលីករជំរុញសហគ្រិនភាពនៅកម្ពុជា បានអនុវត្តកម្មវិធីជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សនិស្សិត ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមបានបន្តថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ សហគ្រិនខ្មែរ បានអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនដោយបានកំណត់ចំណុចកែលម្អ បង្កើនទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ សហការបង្កើតកម្មវិធីជាមួយដៃគូ និងពង្រឹងយន្តការសហហិរញ្ញប្បទាន។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា ក្រោយការអនុវត្តកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ អស់រយៈពេលច្រើនឆ្នាំកន្លងមក សហគ្រិនខ្មែរបានសង្កេតឃើញថា កម្មវិធីនេះបានចូលរួមលើកស្ទួយដល់វិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងចូលរួមកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងរឹងមាំ តាមរយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិនឱ្យបានចូលរួមសិក្សារៀនសូត្រ, សាកល្បងសមត្ថភាព , ឱកាសទទួលបានការវិនិយោគ និងបន្តពង្រីកអាជីវកម្ម។

 សូមជម្រាបជូនថា ឆ្នាំនេះ គឺជាឆ្នាំទី៣ហើយ ដែលសហគ្រិនខ្មែរ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិន ក្នុងគោលបំណងលើកកម្ពស់រាល់សកម្មភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា ផ្តល់ឱកាសដល់ការកសាងបណ្តាញទទួលបានប្រាក់រង្វាន់ និងការបណ្តុះបណ្តាល ចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ និងកម្មវិធីគាំទ្រផ្សេងៗទៀត ដើម្បីជំរុញការរីកលូតលាស់ និងភាពជោគជ័យរបស់សហគ្រិនកម្ពុជា។ កម្មវីធីនេះដែរ សហគ្រិនខ្មែរ បានប្រកាសជ័យលាភីដែលជាក្រុម និងក្រុមហ៊ុនដែលបានឈ្នះការប្រកួតពានរង្វាន់សហគ្រិនខ្មែរទាំង ៣ប្រភេទ ប្រចាំឆ្នាំ២០២៣ គឺ៖ពានរង្វាន់កម្រិតវិទ្យាល័យ ពានរង្វាន់ធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រាសធុនតូច និងមធ្យម៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        81
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm