ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្ដែងការខឹងសម្បារចំពោះការវាយប្រហារមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា

2023/12/21 12:30:30 am        39

ក្រុមមន្ត្រីអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (១៩ ធ្នូ) បានសម្តែងការខឹងសម្បារ និងភាពមិនគួរឲ្យជឿអំពីស្ថានភាពនៅក្នុងមន្ទីរពេទ្យនានាក្នុងតំបន់ហ្កាហ្សា ជាទីដែលអ្នករងរបួសមិនមានការផ្គត់ផ្គង់មូលដ្ឋាន ហើយកុមារដែលជាសះស្បើយពីការបាត់បង់អវៈយវៈ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្ត។

អង្គការសុខភាពពិភពលោកបាននិយាយថា ជិតបីភាគបួននៃមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា ឬមន្ទីរពេទ្យចំនួន ២៧ទីតាំង ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦ទីតាំង លែងដំណើរការដោយសារតែការខូចខាតក្នុងការវាយប្រហារ ការវាយឆ្មក់របស់អ៊ីស្រាអែល ព្រមទាំងកង្វះប្រេងឥន្ធនៈ និងបុគ្គលិក។ មន្ទីរពេទ្យដែលនៅតែបើកគឺដំណើរការត្រឹមតែមួយផ្នែកប៉ុណ្ណោះ និងស្ថិតក្រោមសម្ពាធដែលកំពុងកើនឡើងដោយសារតែការវាយប្រហារ និងកំណើនដ៏ច្រើនសន្ធឹកសន្ធាប់នៃចំនួនអ្នកជំងឺ និងអ្នករបួសដែលមកដល់។

លោក ជេមស៍ អ៊ែលឌឺ (James Elder) អ្នកនាំពាក្យទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបាននិយាយថា៖ «ខ្ញុំខឹងខ្លាំងណាស់ ដែលកុមារដែលកំពុងតែជាសះស្បើយពីការបាត់បង់អវៈយវៈ ត្រូវបានសម្លាប់នៅក្នុងមន្ទីរពេទ្យទាំងនោះ។ លោកបានបន្ថែមថា មន្ទីរពេទ្យ ណាសសឺ (Nasser) ដែលជាមន្ទីរពេទ្យប្រតិបត្តិការដ៏ធំបំផុតនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ ត្រូវបានបាញ់ផ្លោងពីរដងក្នុងរយៈពេល ៤៨ម៉ោងកន្លងមក។

លោកស្រី ម៉ាហ្ការ៉េត ហារីស (Margaret Harris) អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានពណ៌នាស្ថានភាពធ្ងន់ធ្ងរក្នុងមន្ទីរពេទ្យហ្កាហ្សា ថាជារឿងនឹកស្មានមិនដល់។ លោកស្រីបានបន្ថែមថាមានតែប្រហែល ៣០% ប៉ុណ្ណោះនៃបុគ្គលិកសុខាភិបាលចំនួន ២០.០០០នាក់ ដែលប្រតិបត្តិការមុនជម្លោះ កំពុងធ្វើការក្នុងតំបន់ហ្កាហ្សាឥឡូវនេះ ដោយសារតែការស្លាប់ របួស និងការឃុំឃាំង៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm