សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ចំនួន ៧ចំណុច ដល់​វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០

2023/12/21 04:30:10 pm        216

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានផ្ដល់អនុសាសន៍ចំនួន ៧ ចំណុច ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលបានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីជា​មូល​ដ្ឋាន​ក្នុង​ការ​ពិភា​ក្សា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ធ​ការ​បំពាន​ក្រម​សីលធម៌វិជ្ជាជីវៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរ​ប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាពការបែកបាក់សាមគ្គីភាពជាតិជាដើម។

ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច​ធិបតី​នាយករដ្ឋមន្រ្ដីបានបង្ហាញនូវក្តីសោមនស្សរីករាយ និងក្នុងនាម​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​បាន​ចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀប​ចំ​ឡើង​ដោយ​ក្លិប​អ្នក​កាសែតកម្ពុជាដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត័មាន និពន្ធនាយកមក​ពី​អង្គភាព​សារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះ​ស្រាយ​បញ្ហា​ប្រឈមនាពេលកន្លងមក ព្រមទាំងដាក់​ចេញ​នូវ​ទិស​ដៅ​សម្រាប់​អនុវត្ត​នៅ​ពេល​ខាង​មុខ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌មាន​ក្នុង​គោល​បំណង​រក្សា​សណ្តាប់​ធ្នាប់​វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពខាង សារព័ត៌មាន​នៅ​ព្រះរាជាណាចក្រកម្ពុជា​។

សម្ដេចធិបតីមានប្រសាសន៍ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោម​ប្រធាន​បទ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន» ពិតជាមានសារៈសំខាន់បំផុត ខណៈ​ដែល​ការ​អនុវត្ត​ក្រម​សីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេស​អ្នក​សារព័ត៌​មាន​តាមប្រព័ន្ធអនឡាញ ដែលទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និង​បង្កើនទំនុកចិត្តដល់សាធារណជន។

ក្នុងឱកាស​នេះសម្ដេចធិបតីក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នសារព័ត៌មាន និង​អ្នកសារព័ត៌មានទាំងអស់ ដែលបានគាំទ្រ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នា​ពេល​កន្លង​មក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលនេះ ជាកម្លាំង​ចលករ​ក្នុង​ការចូលរួម ចំណែកថែរក្សាសុខសន្តិភាព និងការកសាង​ប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាពដោយសម្លឹង ឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

ទន្ទឹ​ម​នេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានកោតសរសើរចំពោះស្ថាប័ន សារព័ត៌មាន និងបង​ប្អូន​អ្នក​សារព័ត៌មាន​ដែល​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ក្នុងការ​ចុះយ​ក​ព័ត៌​មាន​ការ​ចែករំលែក​ព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយ​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​ជាតិ អន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេស​ព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រនាពេលកន្លងមកដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រឹត្តិការណ៍បោះឆ្នោតសកលនីតិកាលទី៧ឆ្នាំ២០២៣ ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលបានទទួល​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ធ្វើ​ឱ្យកិត្យានុភាព​នៃ​ព្រះរាជាណាចក្រកម្ពុជា​ល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។ សម្ដេចក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូកដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗកន្លងទៅនេះ។

សម្ដេចធិបតី​នាយករដ្ឋមន្រ្ដីបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាង​ត្រចះត្រចង់​ដែល​ទទួល​បាន​នាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងបង​ប្អូន​អ្នក​សារព័ត៌មាន។ នេះបង្ហាញពីភាពជាដៃគូដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា ជា​មួយ​ស្ថាប័ន​សារព័ត៌មាន។

សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្តុះបណ្ដាលផ្នែកសារព័ត៌មាន និង​បច្ចេក​វិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើបក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈដើម្បី​ឱ្យអ្ន​ក​សារ​ព័ត៌មាន​បំពេញ​ភារ​កិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃ​រដ្ឋសភា​បាន​អនុវត្ត​នូវ​ការ​សម្រេច​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ដោយ​លើកលែង​ពន្ធប៉ាតង់​សម្រាប់​អ្នក​សារព័ត៌​មាន​តាម​ប្រព័ន្ធ​អន​ឡាញ​ប្រភេទ​ធុន​តូច​ទាំងអ​ស់​ជាបន្ទុក​របស់រដ្ឋសម្រាប់ រយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់​បន្ថយ​កម្រៃ​អាជ្ញា​បណ្ណ​ស្នើ​សុំប​ង្កើត​អង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០% (ហាសិបភាគរយ) ដើម្បីជួយ​សម្រួ​លប​ន្ទុករបស់បងប្អូនអ្នកសារព័ត៌មានដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិ​សេដ្ឋកិច្ចសាកល។

ក្នុងឱកាសនេះបានផ្ដល់អនុសាសន៍ចំនួន ៧ ចំណុចដល់អង្គវេទិកាលើកទី២០នេះ ដើម្បី​ជា​មូល​ដ្ឋាន​ក្នុង​ការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈការ​ផ្សព្វ​ផ្សាយ​ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្ក​ឱ្យ​កើត​មាន អរិភាពការបែកបាក់សាមគ្គីភាពជាតិ ក្នុងនោះរួមមាន

ទី១ ត្រូវបន្តចូល​រួម​ថែ​រក្សា​សុខសន្តិភាព​ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោម​ស្លាក​សារព័ត៌មាន។

ទី២ ត្រូវផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍​ពិត​នៅ​កម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមាន​ប្រសិទ្ធ​ភាពខ្ពស់។

ទី៣ ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្ម​នៅ​ក្នុង​សង្គម ដើម្បីរាជ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ចំគោល​ដៅ​មាន​ប្រសិទ្ធ​ភាព​ស្រប​តាម​កម្ម​វិធី​កំណែ​ទ​ម្រង់​របស់រាជរដ្ឋាភិបាល។

ទី៤ ត្រូវផ្សព្វ​ផ្សាយ​អប់រំ​ដល់​សាធារណជន​អំពី​វិធានការ​បង្ការ​គ្រោះថ្នា​ក់​ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សា​សុវត្ថិភាព​សង្គម។

ទី៥បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើ​ឱ្យ​ប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់​សណ្តាប់​ធ្នាប់​សង្គម​។

ទី៦ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុង​ជ្រោយ ចៀសវាង ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់​ទំនុក​ចិ​ត្ត​ពី​សាធារណជន។

ទី៧ ត្រូវបណ្តុះបណ្តាល​សមត្ថភាព​ជំនា​ញ​របស់​អ្នក​សារព័ត៌មាន​ទាំង​បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និង​កិត្យា​នុភាពស្ថាប័នសារព័ត៌មាន។

សម្ដេចធិបតី​សង្ឃឹមយ៉ាងមុតមាំថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ នឹង​ផ្ដល់នូវ​លទ្ធផល ប្រកបដោយផ្លែផ្កា ដើម្បី​បន្ត​ជំរុញ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៅ​កម្ពុ​ជា​ឱ្យ​កាន់តែមាន​ការរីកចម្រើនមួយកម្រិតថែមទៀត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm