ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីចិនកើនដល់ ១៣៤នាក់ ខណៈអាកាសធាតុត្រជាក់​បង្កការលំបាក​ដល់ការជួយសង្គ្រោះ

2023/12/21 05:16:25 pm        73

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសចិន បានកើនឡើងដល់ ១៣៤នាក់ ហើយមនុស្សជិត ១.០០០នាក់បានរងរបួស ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្វះស្វែង​ជីក​កកាយ​តាម​គំនរ​បាក់​បែកដើម្បីស្វែងរកអ្នកនៅរស់ក្រោមលក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បាន​វាយ​ប្រហារ​ភ្លាមៗ​មុនពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃច័ន្ទ នៅក្នុងស្រុក ជីសាន (Jiishan) ក្បែរ​ព្រំដែន​ នៃខេត្តកាន់ស៊ូ (Gansu) និងខេត្តឈីងហៃ (Qinghai) ដោយបានបំផ្លិចបំផ្លាញ ឬធ្វើឲ្យ​ខូច​ខាត​ផ្ទះ​សម្បែងជាង ១៥០.០០០ខ្នង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

គ្រោះរញ្ជួយដីដែលបន្តដោយការរញ្ជួយដ៏ខ្លាំងក្លាជាច្រើនដងបានបណ្តាលឱ្យមានលំហូរល្បប់ និង​បំណាក់ដី ព្រមទាំងការបំផ្លាញខ្សែថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកផ្សេងទៀត «ក្នុង​កម្រិត​ខ្ពស់​ខ្លាំង»។ ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣៤នាក់ ត្រូវ​បានសម្លាប់នៅក្នុងខេត្តកាន់ស៊ូ ភាគពាយ័ព្យ និងខេត្តឈីងហៃ ដែលនៅជិតខាង។

ស្រប​ពេលរលកត្រជាក់ដ៏អូសបន្លាយរយៈពេលជាច្រើនថ្ងៃបានបោកបក់ពាសពេញប្រទេសចិន តំបន់​រយៈកម្ពស់ខ្ពស់នៅភាគពាយ័ព្យនៃប្រទេសចិន បាន​រាយការណ៍​អំពី​សីតុណ្ហភាព​ចុះ​ទាប​​រហូត​ដល់​ដក ១៦អង្សារសេ ដែលរារាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។ ក្រុមអ្នកឆ្លើយតប រួមទាំង​អ្នកពន្លត់អគ្គិភ័យ ១.៥០០នាក់ មន្ត្រីនគរបាល ១.៥០០នាក់ ទាហានសង្រ្គោះ ១.០០០​នាក់ និងគ្រូពេទ្យប្រហែល ៤០០នាក់ បានបន្តទាញមនុស្សចេញពីគំនរបាក់បែក និង​ព្យាបាល​អ្នក​របួស​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm