Rafael Nadal ដក​ខ្លួន​ពី Wimbledon និង​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/06/18 10:22:50 pm        91

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ៣ ពិភពលោក Rafael Nadal បានសំរេច​ចិត្ត​ដកខ្លួន​ពី​ការប្រកួត Grand Slam, Wimbledon ចុងខែ​នេះ ក៏ដូចជា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ខែក្រោយ​នេះ​។

​​ម្ចាស់ Grand Slam ២០​លើក​ដែល​ធ្លាប់​ឈ្នះ​ជើងឯក Wimbledon ពីរលើក​នៅ​ឆ្នាំ២០០៨ និង ២០១០ រូបនេះបាន​និយាយថា​ គេ​ត្រូវការ​ពេលវេលា​សម្រាក ​បន្ទាប់ពី​ការនឿយហត់​ពី​ការប្រកួត​នៅ​ទីលាន​ដីក្រហម​កន្លងមក​។ ​បុរស​វ័យ ៣៥​ឆ្នាំ​រូបនេះ​បាន​បន្តទៀតថា គេ​បាន​ពិភាក្សារ​ជាមួយ​ក្រុមការងារ​រួចហើយ ​មុននឹង​ឈានដល់​ការសំរេចចិត្ត​នេះ ខណៈ​កាយសម្បទា​ក៏​មិន​រឹងមាំ​ដូច​មុន​ដែរ​នៅពេល​ឈាន​មកដល់​វ័យ​នេះ​។ ​​Nadal ទើបតែ​ចាញ់​កីឡាករ​លំដាប់​លេខ១ ពិភពលោក Novak Djokovic នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open លើ​ទីលាន​ដីក្រហម​កាលពី​សប្តាហ៍​មុន​។

​​ការដកខ្លួន​របស់ Nadal មានន័យថា ​ប្រសិនបើ Djokovic ឈ្នះ​ជើងឯក​នៅ Wimbledon មួយទៀត​នឹង​ស្មើ​ស្ថិតិ​ឈ្នះ Grand Slam ២០លើក​ជាមួយនឹង Nadal និង Federer​។ ​កាលពី​ដើម​ខែ​កន្លងមកនេះ Roger Federer ក៏បាន​ដកខ្លួន​ពី French Open ដែរ​ដោយសារ​បញ្ហា​ស្រដៀង​គ្នា​នឹង Nadal ដែរ​ទោះបី​បាន​ឈានដល់​ជុំ​ទី៤ ទៅហើយ​ក្តី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        1
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        83
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm