ក្រុមការងារ​ចុះជួយ​ស្រុក​កណ្តាលស្ទឹង ​ផ្តល់​សម្ភារៈប្រើប្រាស់​ដល់​គណៈ​ស្រុក​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩

2021/06/18 11:05:05 pm        934

កណ្ដាល ៖ ​រថយន្ត​២​គ្រឿង ឧបករណ៍​តេស្ត​ជំងឺ​កូ​វីដ​-១៩ ​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ដែល​ជា​អំណោយ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង​ អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកណ្តាល​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កណ្តាលស្ទឹង ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក​កណ្តាលស្ទឹង ​ដើម្បី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម ​ពិសេស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។

ឯកឧត្តម លឹម សុធា និង​ឯកឧត្តម ឃុ​ត ឌី​វ​ឌ្ឍ​នា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កណ្តាលស្ទឹង ក្នុង​ឱកាស​ប្រគល់​សម្ភារៈប្រើប្រាស់​ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​នេះ ​បាន​លើកឡើងថា ​ដើម្បី​ចូលរួម ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងការ​ប្រយុទ្ធប្រឆាំង​ និង​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ក្រុមការងារ​ចុះ​ជួយ​ស្រុក​កណ្តាលស្ទឹង ​តែងតែ​យកចិត្តទុកដាក់​ទាំង​ការឧបត្ថម្ភ​ផ្ទាល់​ដល់​ ប្រជាពលរដ្ឋ ​ដែល​មាន​ការ​ខ្វះខាត​ក្នុង​បរិបទ​នេះ​ និង​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក ​ដើម្បី​រួមសហការ ក្នុង​ការ​ប្រយុទ្ធប្រឆាំង ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ។

លោក អ៊ូច សាវឿន អភិបាលស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ​បាន​និយាយថា ​តាមរយៈ​អំណោយ​ទាំងនេះ ពិតជា​បាន​ចូល​រួមចំណែក​ខ្លាំង​ណាស់​សម្រាប់​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក ​ដើម្បី​ទុក ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ក្នុងស្រុក​ ជាពិសេស​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ​នេះ ។

លោក​អភិបាលស្រុក​រូបនេះ ​បានឱ្យដឹង​ទៀតថា ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ​ស្រុក​កណ្តាលស្ទឹង ក៏​មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ជាង​៣៥០​នាក់​ផងដែរ​ ប៉ុន្តែ​រហូត​មក​ដល់ពេលនេះ បានជា​សះស្បើយ ​ចំនួន​ជាង​១០០​នាក់​។ ​ដោយឡែក​ចំពោះ​ការគ្រប់គ្រង​សភាពការណ៍ ​ក៏ដូចជា​ ស្ថានភាព​ជីវភាព​រស់នៅ ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ ដោយមាន​ការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ ក៏ដូចជា​ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ គឺ​ពុំ​មាន​ប្រជាពលរដ្ឋ​ណាមួយ ខ្វះខាត​ស្បៀងអាហារ​នោះទេ​៕

​អត្ថបទ​៖ ជៀប សម្បត្តិ




អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        157
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        85
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm