វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចុះហត្ថលេខាជាមួយសាកលវិទ្យាល័យដ៏ធំរបស់ចិន និងក្រុមហ៊ុនចិនចំនួន៦នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពនិស្សិត និងការហាត់ការ

2023/12/21 06:34:01 pm        183

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហេត្ថលេខា​ជាកញ្ចប់​ជាមួយ​សកលវិទ្យាល័យដ៏ធំរបស់ប្រទេសចិន ដែលមានឈ្មោះថា ធានជីង​ស៊ីណូ​វិទ្យាសាស្រ្ត​អាល្លឺម៉ង់ រួមទាំង​ក្រុម​ហ៊ុន​ឯកជន​ចិន​ចំនួន​៦​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការចុះ​ហេត្ថលេខា​នេះ នឹង​អនុញ្ញាត​ឱ្យ​ភាគី​ហត្ថលេខី​ទទួល​យក​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​បច្ចេក​ទេស​ឱ្យ​ចូល​ហាត់ការ ទស្សនកិច្ចសិក្សា រួមទាំងការស្រាវជ្រាវបច្ចេកទេសទៅវិញទៅមក។ 

ឯកឧត្តមបន្ថែមថា ការចុះហត្ថលេខារវាងវិទ្យាស្ថាន និងដៃគូរអភិវឌ្ឍទាំងអស់នៅពេលនេះ បាន​បង្ហាញ​ពី​ការ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​វិទ្យាស្ថាន​ជាតិ​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ឯកជ​ន​លើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​ជំនាញ​បច្ចេក​ទេស​ដល់កូនសិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាន។

ឯកឧត្តមបានគូសបញ្ជាក់ថា វិទ្យាស្ថានជាតិ​ពហុបច្ចេក​ទេស​នេះ​ពុំ​មាន​មែន​ជា​វិទ្យាស្ថាន​រក​ប្រាក់​ចំណេញ​នោះ​ទេ ដូច្នេះសិស្សដែលទទួលបានការបណ្តុះបណ្តាលពីទីនេះត្រូវតែមានសមត្ថភាព គុណភាព ដើម្បីឆ្លើយតបទីនិងតម្រូវការទីផ្សារការងារ និងមានប្រាក់​ចំណូល​សមរម្យ​ល្អដែ​ល​ធ្វើ​ឱ្យ​ជីវិ​ត​ប្រសើរ​ឡើងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាល។

ក្នុងពិធីចុះហេត្ថលេខានេះ លោក Wang Hailong នាយកនៃ​សកល​វិទ្យាល័យ​ធាន​ជីង​ស៊ីណូ​វិទ្យាសាស្រ្ត​អាល្លឺម៉ង់ បានលើកឡើងថា ការចុះហត្ថលេខាថ្ងៃនេះ គឺជាថ្ងៃមួយ​ដែល​មាន​សារៈ​សំខាន់​ចំពោះកិច្ចសហការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​រវាង​សកលវិទ្យាល័យ និងវិទ្យាស្ថានជាតិពហុបច្ចេកទេស។ ទន្ទឹមនឹងនេះ លោក សង្ឃឹម​ថា​កិច្ច​សហប្រតិបត្តិការ​រវាងសកលវិទ្យាល័យ និងវិទ្យាស្ថាននឹងកាន់តែល្អប្រសើឡើងថែមទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm