អតីតអ្នកវិភាគ CIA និយាយថា អាមេរិកប្រហែលជាកំពុងមើលស្រាលលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែររវាង រុស្ស៊ី និងណាតូ។

លោក ភីធឺ ច្រូអេឌឺ (Peter Schroeder) បានសរសេរ នៅក្នុងអត្ថបទមួយសម្រាប់កិច្ចការបរទេសដែលបានចេញផ្សាយ កាលពីថ្ងៃពុធថា«នោះ គឺជាកំហុសមួយ។ ក្រុមមន្ត្រីអាមេរិក បានព្រមានអំពីផលវិបាកនានាអាចកើតឡើង។

លោក ច្រូអេឌឺ បានបន្ថែមថា៖«តាមពិតទៅ វាមិនទំនងទាល់តែសោះ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរ នៅលើសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែវាអាចទៅរួចណាស់ ដែលលោកនឹងឆ្ពោះទៅរកការប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការណាតូ»។
អតីតមន្ត្រីសាធារណៈរូបនេះ បានចំណាយពេលជិតពីរទសវត្សរ៍ធ្វើការលើបញ្ហាទាក់ទងនឹងរុស្ស៊ី។ ក្រៅពីធ្វើការឲ្យ CIA លោកច្រូអេឌឺ ធ្លាប់បានធ្វើការ នៅស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ និងក្រុមប្រឹក្សាចារកម្ម ជាតិ។
លោកច្រូអេឌឺ បាននិយាយ នៅក្នុងអត្ថបទរបស់ខ្លួនថា៖ «នៅពេលដែលលោក ពូទីន យកអាវុធរបស់ខ្លួនមកប្រើ លោកមិនព្យាយាមព្រមានថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងអ៊ុយក្រែននោះទេ។ផ្ទុយទៅវិញ វោហាស័ព្ទរបស់លោក ពូទីន ត្រូវបានបង្កើតឡើង ដើម្បីគំរាមកំហែងអង្គការណាតូប៉ុណ្ណោះ»។