រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើសាកលវិទ្យាល័យសាធារណៈ និងឯកជន យកចិត្តទុកដាក់​បណ្តុះបណ្តាល​ដល់គម្រោងវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត និងសង្គតិភាពខ្ពស់

2023/12/21 07:25:22 pm        189

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្នើសាកលវិទ្យាល័យសាធារណៈ និង​ឯកជន និងគ្រប់គ្រឹះស្ថាន សូម​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​ដល់​គម្រោង​វិជ្ជា​ជីវៈ​ផ្នែក​វេជ្ជសាស្រ្ត ចេះធ្វើកិច្ចការដោយសហការគ្នាឲ្យបានល្អ និងសង្គតិភាពខ្ពស់។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីបើកសន្និសីទជាតិស្តីពី ការ​អប់រំ​សម្រាប់​វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៣ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្រី្ត បន្តថា យោងតាម​ការ​អនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេណ​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ដើម្បីជម្រុញលើកទឹកចិត្ត និងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅ​លើ​សុខមាលភាព​ប្រជាជន​កម្ពុជា​ទាំងមូល ដែលការ​អនុវត្ត​មូល​ធន​មនុស្ស​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុក​នៅ​ក្នុង​បញ្ច​កោណ​ទី១ ដោយបន្តផ្តោតលើការ ផ្តល់អាទិភាពនៅចំនួន៥ ដែលក្នុង​នោះ​ការ​ពង្រឹង​គុណ​ភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្រ្ត បច្ចេកទេស ដែលមានគោលដៅជាយុទ្ធសាស្រ្ត ផ្តោតទៅ​លើ​ការ​បង្កើន​បរិយាកាសល្អសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព និង​ជំនាញ​ខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹង និង​ការបង្កើនគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត និងការចូលរួមរៀននូវមុខវិទ្យា វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម សិល្បៈ និងគណិតវិទ្យា និងការអប់រំ កាយ និងកីឡា ផងដែរ។

ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ក្រសួងសុខាភិបាល ក៏បាន​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​ធន​ធានមនុស្ស ជាពិសេសការអប់រំ មុនពេល​បម្រើ​ការងារ​សម្រាប់​វិជ្ជាជីវៈ​សុខាភិបាល​ផ​ង​ដែរ​។ ទន្ទឹមនឹងនោះសន្និសីទរយៈពេល២ថ្ងៃនេះ នឹងផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍ ពីការ​រក​ឃើញ​ជាក់ស្តែង រួមទាំងការពិភាក្សា លើទ្រឹស្តី និងវិធីសាស្រ្តសម្រាប់ការវិភាគ តាមបែប​នៃ​ការ​អប់រំ ផ្តោតលើសមត្ថភាព ជាបច្ចេកទេស ក្រមសីលធម៌ និងវិជ្ជាជីវៈ នៅ​ក្នុង​ការ​អប់រំ​វិជ្ជាជីវៈ​សុខាភិបាល នវានុវត្តន៍ និងការវិនិយោគ ការអប់រំ វិស័យសុខាភិបាល ព្រម​ទាំង​ស្វែង​យល់​ពី​និន្នាការ នៃការចម្រើន និងការអនុវត្តន៍ល្អបំផុត តែង​តែ​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់រំ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា ឲ្យកាន់តែប្រសើរនាពេលខាងមុខ។ ដើម្បីបង្កើន​ធនធាន​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល ប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ ព្រមទាំងធ្វើការជាក្រុម និងការ​បំពេញ​តាម​ស្តង់ដាជាតិ និងតំបន់ ក្នុងការបម្រើសេវាសុខភាពប្រកបដោយគុណភាព និងប្រសិទ្ធ​ភាពខ្ពស់​។

ជាចុង​ក្រោយឯកឧត្តម រដ្ឋមន្រី្ត សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ជាពិសេស​ធនាគារ​ពិភព​លោក(World Bank) និង KFW ដែលបានជួយឧបត្ថម្ភ សហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​សុខាភិបាល ក្នុងការគាំទ្រគម្រោងពង្រឹងប្រព័ន្ធអប់រំសុខាភិបាល មុ​ន​ពេល​បម្រើ​ការងារ​សម្រាប់​មន្ត្រី​សុខាភិបាល នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន និងនាពេលអនាគត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm