ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដែលគាំទ្រដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP

2023/12/21 09:09:26 pm        60

ភ្នំពេញ ៖ សណ្ឋាគារភ្នំពេញ: ពិធីបើកអង្គសិក្ខាសាលាថ្នាក់ជាតិស្តីពីសិទ្ធិអ្នកនិពន្ធទាក់ទងនឹងសិទ្ធិជនមានពិការភាពនិងសន្ធិសញ្ញាក្រុងម៉ារ៉ាកេស ត្រូវបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី អាលីហ្សា ឆាកឃឺ តំណាងអង្គការ UNDP ប្រចាំកម្ពុជា។

អង្គសិក្ខាសាលាខាងលើ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីរាជការមកពីបណ្តាអន្តរក្រសួង អង្គការ សមាគមសកម្មភាពជនពិការនិងមន្រ្តីជំនាញសរុបប្រមាណជាង១០០នាក់។ ថ្លែងក្នុងអង្គពិធីក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា គោលបំណងនៃអង្គសិក្ខាសាលានេះមានទិសដៅចម្បងសំខាន់ៗរួមមាន៖ ១-ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការចូលជាភាគីលើសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស(Marrakesh) ដែលមានគោលបំណងជួយសម្រួលដល់ការទទួលបាន ស្នាដៃបោះពុម្ពផ្សាយសម្រាប់ជនពិការភ្នែក ជនកម្សោយគំហើញ ឬជនដទៃទៀតដែលមានពិការភាពពិបាកអានលើឯកសារបោះពុម្ព។ ២-ប្រមូលមតិយោបល់និងអនុសាសន៍ពីអ្នកចូលរួមអំពីរបៀបដោះស្រាយឧបសគ្គផ្នែកច្បាប់ បច្ចេកទេស និងស្ថាប័នចំពោះការចូលជាភាគីនិងការអនុវត្តសន្ធិសញ្ញា។ ៣-បង្កើតសកម្មភាពបន្តស្តីពីការចូលជាភាគីសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេសនាពេលខាងមុខ។

 ឯកឧត្តមបានថ្លែងបន្តថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងបន្តជំរុញការងារចូលជាភាគីនៃសន្ធិសញ្ញាផ្នែកសិទ្ធិអ្នកនិពន្ធដែលនៅសេសសល់អោយកាន់តែឆាប់រហ័សស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ក៏ដូចជាផែនការយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាអាស៊ាន២០១៦-២០២៥ ជាពិសេសថ្មីៗនេះការអនុម័តពីរាជរដ្ឋាភិបាលលើគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា២០២៤-២០២៨ ដែលបានកំណត់ដាក់ចេញ ផែនការក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងតម្រូវការរបស់ប្រជាជន ក៏ដូចជាថ្នាក់តំបន់និងអន្តរជាតិផងដែរ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm