សមាគមក្រូចថ្លុងកោះទ្រង់ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំង ក្រោយវិបត្តិកូវីដ-១៩នេះ

2023/12/21 09:50:52 pm        127

ភ្នំពេញ ៖ សមាគមក្រូចថ្លុងកោះទ្រង់ កំពុងទទួលបានការទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិ ដោយមានកំណើនកើនឡើងគួរកត់សម្គាល់ ក្រោយវិបត្តិជំងឺកូវីដ ១៩ នេះ សម្រាប់ការដើរកម្សាន្តតាមចម្ការ និងការទិញក្រូចបរិភោគជាដើម។

​លោកស្រី គាន រីណា ប្រធានសមាគមក្រូចថ្លុងកោះទ្រង់ក្រចេះ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការដាំដុះក្រូចថ្លុង និងការស្រូបយកភ្ញៀវទេសចរទស្សនាកម្សាន្ត ថា សមាគមក្រូចថ្លុងកោះទ្រង់មកដល់បច្ចុប្បន្ន មានសមា ជិកដែលជាអ្នកដាំដុះក្រូចថ្លុងចំនួន ១៥២ គ្រួសារ ដោយបានដាំដុះលើផ្ទៃដីជាង ៦០០ ហិចតា ក្នុងនោះក៏មានអាជីវករចំនួន ១០ គ្រួសារ បានប្រមូលទិញ និងលក់កសិផលក្រូចថ្លុងនេះ។

លោកស្រី បន្តឲ្យដឹងថា ជុំវិញការដាំដុះក្រូចថ្លុងនេះ បច្ចុប្បន្នសមាជិករបស់សមាគម បានដាំដុះនិងថែទាំយ៉ាងល្អប្រណិត ដោយគិតគូរបានខ្ពស់អំពីបញ្ហាបរិស្ថាន, មកដល់ពេលនេះ បន្ទាប់ពីជំងឺកូវីដ ១៩ បានធូស្រាល ឃើញថា សមាគមក្រូចថ្លុងកោះទ្រង់ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ មានកំណើនគួរកត់សម្គាល់ សម្រាប់ការមកដើរកម្សាន្ត និងទស្សនាចម្ការក្រូច និងទិញផ្លែក្រូច ពិសារជាដើម ព្រោះក្រូចថ្លុងកោះទ្រង់ មានរស់ជាតិឆ្ងាញ់គ្មានពីរ បច្ចុប្បន្នក្រូចថ្លុងកោះទ្រង់ ក៏បាននាំចេញទៅកាន់ស្ទើគ្រប់ខេត្តទាំង អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកស្រី គាន រីណា ថ្លែងលើកឡើងបន្តថា ទាក់ទិនក្រូចថ្លុងកោះទ្រង់នេះ នៅពេលដល់ខែប្រមូលផល ឃើញថា សមាជិកសមាគម ទទួលបានទិន្នផលច្រើន ក្នុងនោះប្រសិនមានទីផ្សារនាំចេញទៅក្រៅប្រទេស វានឹងអាចជួយលើកកម្ពស់ដល់កសិករបន្ថែមដូចជា ធ្វើ ឲ្យកសិករពង្រីកផ្ទៃដីដាំដុះ ការទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងការទទួលបាន ចំណូលកាន់តែច្រើន សម្រាប់ជីវភាពរស់នៅរបស់បងប្អូនលើកោះទ្រង់។

សូមបញ្ជាក់ថា ក្រូចថ្លុងកោះទ្រង់ក្នុងខេត្តក្រចេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់បញ្ចូលជាផ្លូវការ នូវផលិតផលមួយនេះ ជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) នៅថ្ងៃទី ២៥ ខែមិថុនា ២០១៨ ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        74
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        69
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm