លោកប្ល៊ីនខិន៖ អាមេរិក ចង់ឲ្យអ៊ីស្រាអែលផ្លាស់ប្តូរកិច្ចប្រតិបត្តិការគោលដៅនៅហ្គាហ្សា ផ្តោតទៅលើក្រុមមេដឹកនាំក្រុមហាម៉ាស

2023/12/21 10:06:50 pm        82

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប៊្លីនខិន ( Antony Blinken) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ចង់ និងរំពឹងថា អ៊ីស្រាអែល នឹងផ្លាស់ប្តូរកិច្ចប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាមកនៅដំណាក់កាលកម្រិតទាប ក្នុងអំឡុងពេលនោះ នឹងមានប្រតិបត្តិកាកំណត់គោលដៅបន្ថែមទៀត ដែលផ្តោតលើក្រុមដឹកនាំក្រុមហាម៉ាស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ លោកប្ល៊ីនខិន បាននិយាយថា នៅពេលដែលការផ្លាស់ប្តូរនេះកើតឡើង «គ្រោះថ្នាក់ដែលបានធ្វើឡើងចំពោះជនស៊ីវិល» គួរតែថយចុះយ៉ាងខ្លាំង ខណៈពេលដែលការអំពាវនាវរបស់លោកម្តងទៀតឲ្យអ៊ីស្រាអែលគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងការកាត់បន្ថយចំនួនជនស៊ីវិលជាអប្បបរមា នៅពេលដែលខ្លួនចាត់វិធានការបំផ្លាញក្រុមហាម៉ាសនោះ។

លោកបានថ្លែងប្រាប់សារព័ត៌មានថា៖«វាច្បាស់ណាស់ថា ជម្លោះនេះ នឹងផ្លាស់ទី ហើយចាំបាច់ផ្លាស់ទីទៅដំណាក់កាលកម្រិតទាប»។ លោក បាននិយាយថា៖«យើងរំពឹងថា នឹងឃើញ និងចង់ឃើញការផ្លាស់ប្តូរទៅកាន់ប្រតិបត្តិការដែលមានគោលដៅកាន់តែច្រើន ជាមួយនឹងកងកម្លាំងមួយចំនួនតូច ដែលពិតជាផ្តោតលើការដោះស្រាយជាមួយក្រុមមេដឹកនាំរបស់ក្រុមហាម៉ាស បណ្តាញផ្លូវរូងក្រោមដី និងចំណុចសំខាន់ៗមួយចំនួនទៀត»។

«ប្រសិនការផ្លាស់ប្តូរនោះ កើតឡើង ខ្ញុំគិតថា អ្នកនឹងឃើញថា គ្រោះថ្នាក់ដែលបានកើតឡើងចំពោះជនស៊ីវិល ក៏នឹងថយចុះយ៉ាងខ្លាំងដែរ»។

អ៊ីស្រាអែល បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយលុកផ្នែកយោធា នៅតំបន់ហ្កាហ្សា ដែលបានបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់តំបន់ឆ្នេរ ដែលមានប្រជាជនរស់នៅច្រើន ដើម្បីជាការសងសឹកចំពោះការសម្លាប់ និងចាប់ជំរិតរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm