ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ​នឹង​រៀបចំ​ទិវា​យោគៈអន្តរជាតិ​ ដោយ​កំណត់​ចំនួន​មនុស្ស​ចូលរួម ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

2021/06/19 12:04:30 am        502

ភ្នំពេញ៖ ​សម្រាប់​ឆ្នាំ ២០២១​នេះ ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៧ នៅ​ថ្ងៃទី​២១ ខែមិថុនា​ខាងមុខ​។ ការរៀបចំ​សម្រាប់​ឆ្នាំនេះ គឺ​នឹងមាន​ការកំណត់​ចំនួន​មនុស្ស​ចូលរួម​ត្រឹម​ ១៥​នាក់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​រីក​រាលដាល​កូ​វីដ​-១៩​។ នេះ​ជាការ​លើកឡើង​របស់លោក​ជំទាវ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​។​

​ជាការ​ត្រៀម​សម្រាប់ ទិវា​យោ​គៈ​អន្តរជាតិ​ថ្ងៃទី​២១ មិថុនា​ឆ្នាំ ២០២១​ខាងមុខនេះ ស្ថានទូត​ឥណ្ឌា បាន​រៀបចំ​កម្មវិធី​បើកឆាក​ហាត់​យោ​គ្គៈ នៅ​ព្រឹក​នេះ ដោយ​ចំនួន​អ្នកចូលរួម​មាន​ត្រឹម​ប្រមាណ ១០​នាក់​ប៉ុណ្ណោះ​។ សម្រាប់​ការហាត់​យោ​គ្គៈ​នា​ព្រឹក​នេះ​ផ្ទាល់ លោកជំទាវ ដេ​វ​យ៉ា​នី ឃុ​ប្រា​ហ្កា​ដេ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៧ គឺ​នឹង​កំណត់​អ្នកចូលរួម​មក​ត្រឹម ១៥​នាក់​ប៉ុណ្ណោះ ដើម្បី​គោរព​តាម​បទដ្ឋាន​នៃ​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រាប់បញ្ចូល​ទាំង​ការ​រក្សា​គម្លាត ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល កូ​វីដ​-១៩​។​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត ​បានលើកឡើង​បន្ថែមថា យោ​គៈ​គឺជា​សិល្បៈ​និង​វិទ្យាសាស្ត្រ​នៃ​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ ដែល​នាំឱ្យ​មាន​ភាព​សុខដុម​រវាង​ចិត្ត និង​កាយ មនុស្ស​និង​ធម្មជាតិ​។ លោកជំទាវ​បញ្ជាក់​ថែមថា ការហាត់​យោ​គៈ កាន់​តែមាន​សារៈសំខាន់ ក្នុងពេល​បច្ចុប្បន្ន​ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​និង​ការ​រាតត្បាត​នៃ កូ​វីដ​-១៩ ព្រោះ​ការហាត់​នេះ នឹង​ធ្វើឱ្យ​សុខភាព​ផ្លូវ​ចិត្តបាន​ស្ងប់​និង​សុខភាព​ផ្លូវកាយ​មាំទាំ​ផងដែរ​។

​ក្នុងឱកាស​ដដែល​នេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​សម្រាប់​កិច្ចសហប្រតិបត្តិការ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​យោ​គៈ​អន្តរជាតិ នាពេល​កន្លង​ដោយ​ជោគជ័យ​ជាខ្លាំង​។​

​គួរ​បញ្ជាក់ថា ថ្ងៃទី ២១ ខែមិថុនា ត្រូវបាន​ទទួលស្គាល់​ជា ទិវា​យោ​គៈ​អន្តរជាតិ ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ខែធ្នូ ឆ្នាំ ២០១៤ តាម​គំនិត​ផ្ដួចផ្ដើម​របស់​នាយករដ្ឋមន្ត្រី ណារិន​ត្រា ម៉ូ​ឌី​។ ចា​ប់​តាំងពី​ឆ្នាំ២០១៥​មក ព្រឹត្តិការណ៍​យោ​គៈ​អន្តរជាតិ ត្រូវ​បាន​គេ​សង្កេតឃើញថា​មានការ​ប្រារព្ធ​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        117
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        228
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm