
កងទ័ពអាកាស បាននិយាយនៅពីថ្ងៃទី២១ ខែធ្នូនេះថា អ៊ុយក្រែន បានបាញ់យានដ្រូនប្រភេទ Shahed ចំនួន ៣៤គ្រឿង ក្នុងចំណោម ៣៥គ្រឿង ដែលរុស្ស៊ី បានបាញ់បង្ហោះ នៅពេលយប់។
អាជ្ញាធរអ៊ុយក្រែន បានព្រមានថា ការវាយប្រហាររបស់រុស្ស៊ី ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអំឡុងរដូវរងា ដោយទីក្រុងមូស្គូផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងទីតាំងស៊ីវិលផ្សេងទៀត។
យានដ្រូនទាំងនោះ ត្រូវបានបាញ់ចេញពីតំបន់គ្រីម៉េ ដែលកាន់កាប់ដោយរុស្ស៊ី ក៏ដូចជាស្រុក Krasnodar Krai និងតំបន់ Kursk ដែលមានទីតាំង នៅក្នុងប្រទេសរុស្ស៊ី។ យានដ្រូនទាំងនោះ ត្រូវបានតម្រង់គោលដៅទៅតំបន់ផ្សេងៗគ្នានៃប្រទេសអ៊ុយក្រែន នេះបើយោងតាមកងទ័ពអាកាស។
យានដ្រូន ត្រូវបានបាញ់ទម្លាក់ពីខាងលើតំបន់ចំនួន ១២ នៅក្នុងប្រទេសអ៊ុយក្រែន រួមមានតំបន់ Kyiv, Dnipropetrovsk, Vinnytsia, Cherkasy, Kherson, Zaporizhia, Mykolaiv, Khmelnytskyi, Sumy, Poltava, Chernihiv និង តំបន់Kirovohrad ។
កងកម្លាំងអាកាសរបស់អ៊ុយក្រែន បាននិយាយថា អង្គភាពអាកាសចរណ៍យុទ្ធសាស្ត្រ និងមីស៊ីលប្រឆាំងយន្តហោះ ក៏ដូចជាក្រុមវាយប្រហារចល័ត បានចូលរួមនៅក្នុងការវាយបកទៅលើការវាយប្រហារតាមអាកាសនោះ។