មេដឹកនាំអាហ្សង់ទីន លោក Milei ចុះហត្ថលេខាលើក្រឹត្យ ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយនិយ័តកម្ម

2023/12/21 11:25:58 pm        87

ប្រធានាធិបតីអ្នកសេរីនិយមរបស់អាហ្សង់ទីនលោក Javier Milei កាលពីថ្ងៃពុធ (ទី២០ ខែធ្នូ) បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបង្ហាញពីកំណែទម្រង់សេដ្ឋកិច្ច ដោយក្នុងនោះមានទាំងការបញ្ចប់នូវការកម្រិតលើការនាំចេញ រួមជាមួយនឹងវិធានការបន្ធូរបន្ថយនិយ័តកម្មនានាផងដែរ ខណៈដែលរដ្ឋាភិបាលថ្មីរបស់លោក កំពុងប្រយុទ្ធតទល់នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ក្រោយការចុះហត្ថលេខាលើក្រឹត្យនោះ លោក Milei បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ»។ លោកបានបញ្ជាក់បន្ថែមថា៖ «គោលបំណង គឺដើម្បីប្រគល់សេរីភាព និងស្វ័យភាពដល់បុគ្គល ហើយចាប់ផ្តើមរុះរើនិយ័តកម្មជាច្រើន ដែលបានរារាំង បន្ថយល្បឿន និងបញ្ឈប់កំណើនសេដ្ឋកិច្ច»។

ក្នុងចំណោមកំណែទម្រង់ទាំងនោះ មានផែនការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋ ប៉ុន្តែលោក Milei មិនបានប្រាប់ឈ្មោះក្រុមហ៊ុនជាក់លាក់ទេ។ កាលពីមុន លោក Milei ដែលបានពណ៌នាខ្លួនឯងថា អ្នកនយោបាយមូលធននិយម បាននិយាយថា លោកគាំទ្រចំពោះការធ្វើឯកជនភាវូបនីយកម្មនៃក្រុមហ៊ុនប្រេងរបស់រដ្ឋ YPF (YPFD.BA)។

ចាប់តាំងពីការស្បថចូលកាន់តំណែងថ្ងៃដំបូងរបស់លោក កាលពីថ្ងៃទី១០ ខែធ្នូមក លោក Milei បានសន្យាធ្វើការស្ដារឡើងវិញ «ដ៏គួរឲ្យភ្ញាក់ផ្អើល» សម្រាប់សេដ្ឋកិច្ច ក្នុងនោះរួមទាំងការកាត់បន្ថយការចំណាយក្នុងចំនួនដ៏ច្រើន ដែលជាការប៉ុនប៉ងទប់ទល់នឹងអតិផរណា ៣ខ្ទង់របស់ប្រទេស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm