រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រកាសនឹងរៀបចំសណ្តាប់ធ្នាប់ឡើងវិញនូវវិស័យព័ត៌មាន ខណៈសព្វថ្ងៃក្រមសីលធម៌ព័ត៌មានកំពុងរញ៉េរញ៉ៃ

2023/12/21 11:59:43 pm        167

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានប្រកាសថា ក្នុងអាណត្តិទី៧នេះ នឹងរៀបចំសណ្តាប់ ធ្នាប់អ្នកសារព័ត៌មានឡើងវិញ ដោយការរៀបចំឡើងវិញនេះបន្ទាប់ពីមើលឃើញថាការអនុវត្តក្រមសីល ធម៌ព័ត៌មានកំពុងបង្កើតភាពរញ៉េរញ៉ៃ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភន្តច្រឡំ។

 ថ្លែងក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២០លើប្រធានបទ «វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ក.អ.ក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តា បានសង្កត់ធ្ងន់ថា«ពេលដែលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺយើងមានគំនិតមួយចំនួន គឺដើម្បី រៀបចំឡើងវិញនូវសណ្តាប់ធ្នាប់នៅក្នុងវិស័យព័ត៌មាន។ សណ្តាប់ធ្នាប់ដោយសារតែការវិវត្តន៍នៃប្រព័ន្ធផ្សព្វ ផ្សាយពីបុរាណ និងប្រព័ន្ធផ្សព្វផ្សាយបែបទំនើបនេះគឺវាមានការផ្លាស់ប្តូរច្រើនរូបភាព ហើយបងប្អូនអ្នក សារព័ត៌មានទាំងអស់បានជ្រាប់ហើយទាក់ទងនឹងបញ្ហាហ្នឹង... ជាមួយនឹងកំណើនគំហុកនេះវាបង្កើតឲ្យ មានបញ្ហាប្រឈមមួយគឺពាក់ព័ន្ធជាមួយនឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ហើយសាធារណជនមួយចំនួនមានការភន្តច្រឡំរវាងអ្នកសារព័ត៌មាន និងអ្នកកាសែតពលរដ្ឋ។ ដែលចំណុចហ្នឹងធ្វើឲ្យរូបភាពនៃ វិស័យព័ត៌មានរបស់យើងនោះគឺក្នុងក្រសែភ្នែករបស់ប្រជាពលរដ្ឋហាក់ដូចជារញ៉េរញ៉ៃ»។

 ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទៀតថា អ្នកសារព័ត៌មានបច្ចុប្បន្នគឺមានលក្ខណៈខុសគ្នា ដោយ សារតែអ្នកសារព័ត៌មានពីមុនពេលរៀនកាសែត ឬធ្វើការបណ្តុះបណ្តាលជាផ្នែកសារព័ត៌មានហើយទើប បានចូលមកធ្វើការឬអនុវត្តន៍នូវការងារវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែបច្ចុប្បន្នគឺវាបានដើរផ្ទុយ ដោយសារតែ កំណើននៃគំហុកលើប្រព័ន្ធផ្សព្វផ្សាយទំនើប ជាពិសេសគឺគេហទំព័រ និងធីវីអនឡាញ ដោយកត្តាទាំងនេះ ហើយដែលធ្វើឲ្យមូលដ្ឋានគ្រឹះនូវក្នុងការអនុវត្តវិជ្ជាជីវៈអ្នកសារព័ត៌មានធ្លាក់ចុះ រហូតដល់បងប្អូនអ្នកសារ ព័ត៌មានខ្លះមិនដឹងទាំងរូបមន្តសរសេរព័ត៌មានយ៉ាងម៉េចផងទាក់ទងនឹង 5W +1Hនោះ។

 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់អាណត្តិទី៧នេះ គឺឯកឧត្តមរដ្ឋមន្រ្តី នឹងចាត់ចែងរៀបចំ សណ្តាប់ធ្នាប់អ្នកសារព័ត៌មាននេះឲ្យបានល្អប្រសើរឡើងវិញ ក្នុងគោលបំណងគឺពង្រឹងទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ខណៈក្រមសីលធម៌វិជ្ជាជីវៈនេះហើយជាមូលដ្ឋានគ្រឹះសំខាន់ខ្លាំងណាស់ទាំងគុណភាពការងារ និងទាំងការការពារសុវត្ថិភាពឲ្យអ្នកសារព័ត៌មាន៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm       
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        49
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm