យោធាអ៊ីស្រាអែល ប្រាប់ថា អាវុធជាច្រើនត្រូវបានរកឃើញក្នុងបរិវេណសាលារៀន នៅតំបន់ហ្កាហ្សា

2023/12/22 01:36:34 am        98

កងទ័ពអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) នេះ បានបញ្ចេញវីដេអូ ដែលបង្ហាញពីការវាយប្រហារតាមអាកាសលើអ្វីដែលខ្លួនបាននិយាយថា ជាគោលដៅរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ហើយជាមួយគ្នានេះ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បាននិយាយថា ខ្លួនក៏បានរកឃើញអាវុធជាច្រើនផងដែរ នៅក្នុងបរិវេណសាលារៀនមួយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេទ ដែលវីដេអូនេះ ត្រូវបានថតដោយឯករាជ្យនោះឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សររបស់ខ្លួន IDF បានឲ្យដឹងថា៖ «អំឡុងពេលបំពេញភារកិច្ចរបស់ IDF នៅទីក្រុង Jabalya ទាហានបានអនុញ្ញាតឲ្យមានការជម្លៀសប្រជាជនស៊ីវិល ដោយរបៀបរៀបរយពីបរិវេណសាលាមួយឆ្ពោះទៅភាគខាងត្បូង។ កងទ័ពជើងគោករបស់ IDF បានធ្វើការរុករកនៅក្នុងសាលា ហើយបានរកឃើញអាវុធជាច្រើន នៅទីនោះ»។

ឥឡូវនេះ អ៊ីស្រាអែលបានបើកយុទ្ធនាការរបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប អស់រយៈពេលជាង ១០សប្តាហ៍ហើយ ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីពួកសកម្មប្រយុទ្ធរបស់ក្រុមនេះ បានវាយឆ្មក់ចូលអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ហើយបើយោងតាមអ៊ីស្រាអែល ពួកគេបានចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ និងបានសម្លាប់មនុស្ស ១.២០០នាក់។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើការវាយប្រហារផ្លូវគោក និងផ្លូវអាកាសយ៉ាងខ្លាំងក្លា នៅតំបន់មាត់សមុទ្រនេះ។ ហើយការស្លាប់ជិត ២០.០០០នាក់ ត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា ដោយសពជាច្រើនពាន់នាក់ទៀត ត្រូវបានគេជឿថា ជាប់នៅក្រោមគំនរបាក់បែក៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm       
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm