WHO៖ តំបន់ហ្កាហ្សាភាគខាងជើង លែងមានមន្ទីរពេទ្យដំណើរការទៀតហើយ

2023/12/22 01:37:18 am        123

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) នេះ បាននិយាយថា តំបន់ហ្កាហ្សាភាគខាងជើង លែងមានមន្ទីរពេទ្យដំណើរការទៀតហើយ ដោយសារតែកង្វះខាតប្រេងឥន្ធនៈ បុគ្គលិក និងសម្ភារផ្គត់ផ្គង់។

យោងតាម WHO បានឲ្យដឹងថា មានតែកន្លែងសុខភាពចំនួន៩ ប៉ុណ្ណោះ ក្នុងចំណោម ៣៦កន្លែង ដែលមានដំណើរការផ្នែកខ្លះៗ ក្នុងហ្កាហ្សាទាំងមូល។ ទីកន្លែងទាំងអស់នេះ ត្រូវបានប្រមូលផ្តុំនៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធនេះ។

តំណាង WHO ប្រចាំតំបន់ហ្កាហ្សា លោក Richard Peeperkorn បានប្រាប់អ្នកសារព័ត៌មានតាមរយៈវីដេអូអនឡាញពីទីក្រុងហ្សេរុយសាឡិមថា៖ «ជាក់ស្ដែង មិនមានមន្ទីរពេទ្យ ដែលមានដំណើរការនៅសេសសល់ នៅភាគខាងជើងនោះទេ។ Al-Ahli គឺជាមន្ទីរពេទ្យចុងក្រោយ ប៉ុន្តែឥឡូវនេះ វាមានដំណើរការតិចតួចទៅៗហើយ ពោលគឺនៅតែព្យាបាលអ្នកជំងឺ ប៉ុន្តែមិនទទួលយកអ្នកជំងឺថ្មីទេ»។

ដោយពណ៌នាមន្ទីរពេទ្យនោះថា ជា «គ្រោងឆ្អឹងមន្ទីរពេទ្យ» លោក Peeperkorn បាននិយាយថា មន្ទីរពេទ្យ Al-Ahli ស្រដៀងទៅនឹងមន្ទីរពេទ្យសម្រាកព្យាបាល (គ្លីនិក) ដែលផ្តល់តំហែទាំតិចតួចណាស់។ លោកបាននិយាយថា បុគ្គលិកប្រហែល ១០នាក់ ដែលទាំងអស់ជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមិនទាន់ចប់ការសិក្សា បន្តផ្តល់ជំនួយបឋម ជួយសម្រាលការឈឺចាប់ និងថែទាំមុខរបួស ជាមួយនឹងធនធានដ៏តិចតួច។

ក្រៅពីមន្ទីរពេទ្យ Al-Ahli នៅភាគខាងជើងតំបន់ហ្កាហ្សានេះ មានកន្លែងសុខភាព ដែលដំណើរការតិចតួចបំផុតចំនួន ៣ផ្សេងទៀត ដូចជាមន្ទីរពេទ្យ Al-Shifa, Al Awda និង Al Sahaba ដែលលោក Peeperkorn បាននិយាយថា កំពុងផ្តល់ជម្រកដល់មនុស្សរាប់ពាន់នាក់ ដែលផ្លាស់ទីលំនៅ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm