មេដឹកនាំប្រឆាំងអាល់បានី ប្រឈមនឹងការចាប់ខ្លួន បន្ទាប់ពីត្រូវបានដកអភ័យឯកសិទ្ធិ

2023/12/22 03:17:39 am        166

សភានៃប្រទេសអាល់បានី នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) នេះ បានបោះឆ្នោតដកអភ័យឯកសិទ្ធិរបស់មេដឹកនាំគណបក្សប្រឆាំង លោក Sali Berisha បន្ទាប់ពីមានការចោទប្រកាន់លើរូបលោកពីបទប្រព្រឹត្តអំពើពុករលួយ ជាការសម្រេចចមួយ ដែលគេរំពឹងថា នឹងនាំទៅដល់ការចាប់ខ្លួនលោក។

កាលពីខែតុលា រដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់លើលោក Berisha វ័យ ៧៩ឆ្នាំ ដែលជាអតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការប្រើប្រាស់ឥទ្ធិពលរបស់លោក ខណៈដែលកាន់តំណែងជានាយករដ្ឋមន្ត្រី ចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០០៩។

លោក Berisha ដែលបានបដិសេធការចោទប្រកាន់នេះ បាននិយាយថា ការបោះឆ្នោតដោយសមាជិកសភារដ្ឋាភិបាលចំនួន ៧៥នាក់ នៅក្នុងសភាដែលមាន ១៤០អាសនៈ គឺខុសច្បាប់ និងមានហេតុផលខាងនយោបាយ។

សមាជិកសភា ដែលគាំទ្រលោក Berisha បានរំខានដល់សម័យប្រជុំ ដោយដុតគ្រាប់បែកផ្សែងពណ៌ខៀវ និងដាក់កៅអីគរគ្នានៅក្នុងបន្ទប់។

លោក Berisha បានធ្វើតួនាទីជាប្រធានាធិបតីពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ភ្លាមៗបន្ទាប់ពីការដួលរលំដ៏ច្របូកច្របល់នៃលទ្ធិកុម្មុយនីស្ត នៅក្នុងប្រទេសក្រីក្រភាគនិរតីនៃតំបន់បាល់កង់ និងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm