មេដឹកនាំហុងគ្រីលោក Orban៖ មូលនិធិផ្ដល់ឲ្យអ៊ុយក្រែន មិនត្រូវយកពីថវិការបស់ EU ទេ

2023/12/22 03:20:32 am        148

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) នេះថា លោកជឿជាក់ថា ការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែន មិនត្រូវយកចេញពីថវិការបស់សហភាពអឺរ៉ុប (EU) នោះទេ ហើយការកំណត់ពេលវេលា «សមហេតុសមផល» គួរតែត្រូវបានកំណត់ សម្រាប់ការផ្តល់ហិរញ្ញប្បទានណាមួយដល់អ៊ុយក្រែន។

លោក Orban បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំជឿជាក់ថា ការផ្តល់ឲ្យអ៊ុយក្រែន ៥០ពាន់លានអឺរ៉ូ (៥៤,៧០ពាន់លានដុល្លារ) ពីថវិការបស់ EU សម្រាប់រយៈពេល ៥ឆ្នាំនោះ ជាការសម្រេចចិត្តមិនល្អនោះឡើយ»។

សូមបញ្ជាក់ថា បណ្ដារដ្ឋសហភាពអឺរ៉ុបទាំង២៧ លើកលែងតែប្រទេសហុងគ្រី បានព្រមព្រៀងគ្នា កាលពីសប្តាហ៍មុន ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាចូលជាសមាជិកជាមួយអ៊ុយក្រែន បើទោះបីជាមានការលុកលុយពីរុស្ស៊ី ដោយឆ្លងកាត់ការជំទាស់ពីលោក Orban ដោយឲ្យរូបលោកចាកចេញពីបន្ទប់ អំឡុងពេលធ្វើកិច្ចប្រជុំកំពូល នៅពេលដែលការសម្រេច ត្រូវបានធ្វើឡើង។ លោក Orban បានបញ្ជាក់ថា សេចក្ដីសម្រេចនេះ ត្រូវបានស្នើឡើងដោយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។

ប៉ុន្តែបណ្ដាមេដឹកនាំទាំងអស់ មិនអាចយកឈ្នះលើការជំទាស់របស់លោក Orban ក្នុងការកែប្រែថវិការបស់ EU ដើម្បីបញ្ជូន 50 ពាន់លានអឺរ៉ូទៅកាន់ទីក្រុងគីវ និងផ្តល់សាច់ប្រាក់បន្ថែមទៀត សម្រាប់កិច្ចការផ្សេងទៀត ដូចជាការគ្រប់គ្រងទេសន្តរប្រវេសន៍ជាដើម។

យ៉ាងណាក្ដី បណ្ដាមេដឹកនាំ EU ដែលមិនត្រឹមតែពេញចិត្តនឹងកិច្ចព្រមព្រៀងដែលគាំទ្រដោយសមាជិកទាំងអស់ ប៉ុន្តែក៏មានផែនការ B ផងដែរនោះ ត្រូវបានគេរំពឹងថា នឹងពិនិត្យមើលបញ្ហានេះឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយ នៅថ្ងៃទី១ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm