អគារមរតកតេជោសែនឌិជីថលកម្ពស់ ៥ជាន់ ក្នុងខេត្តពោធិ៍សាត់សម្រេចការសាងសង់បាន ១៥ភាគរយហើយ

2023/12/22 03:25:14 pm        495

ពោធិ៍សាត់៖ ស្របពេលដែលវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ មាន​កំណើន​សិស្ស​កើន​ឡើង​ជា​រៀង​រាល់ឆ្នាំ និង​ដើម្បី​ពង្រីក​សមត្ថភាព​បន្ថែម​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​ជូន​​ដល់​ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តពោធិ៍សាត់ អោយកាន់តែមានប្រសិទ្ធភាព រាជ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​ផ្តល់​អគារ​សិក្សា​ថ្មី​ទំនើប​កម្ពស់​ ៥ជាន់ មានឈ្មោះថា ” អគារមរតកតេជោសែនឌិជីថល” ជូន​ដល់​វិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​ពោធិ៍សាត់ ដោយបច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន ១៥ភាគរយហើយ ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់ក្នុងឆ្នាំ២០២៥ ។ អគារមរតកតេជោសែនឌីជីថល ដែលកំពុង​ដំណើរ​ការ​សាង​សង់​នេះ មានទំហំ៤៨ម៉ែត្រ គុណនិង៤៨ម៉ែត្រ កម្ពស់២៤.៥ម៉ែត្រស្មើរនិង៥ជាន់ ដោយ​មាន​បន្ទប់សរុបចំនួន៧៨បន្ទប់ ក្នុងនោះបន្ទប់សិក្សា២០បន្ទប់ -បន្ទប់ពិសោធន៍​ធន់ធ្ងន់ ១១​បន្ទប់ -បន្ទប់ពិសោធន៍ធន់ស្រាល១០បន្ទប់ -បន្ទប់កុំព្យូទ័រ៣បន្ទប់ -សាលសិក្សា២បន្ទប់ បន្ទប់​សាស្ត្រាចារ្យ៧បន្ទប់ -បន្ទប់MOP៤បន្ទប់ -បន្ទប់MEP៤បន្ទប់ រួមនិងឃ្លាំងចំនួន៤បន្ទប់។

លោក តុប ប៉ារី នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានអោយដឹងដែរថា បច្ចុប្បន្ន​នៅ​វិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្តពោធិ៍សាត់ ក្នុងមួយ​ឆ្នាំអា​ច​ទទួល​សិស្ស​បាន​ចំនួន​ប្រមាណ​ ៥០០នាក់ តែនៅពេលអគារមរតកតេជោសែនឌិជីថល សាងសង់រួចរាល់​វិទ្យាស្ថាន​នឹង​អាច​ទទួល​សិស្សបានប្រមាណ១៥០០នាក់ក្នុង១ឆ្នាំ ។ ហើយនៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់​មាន​បណ្តុះបណ្តាលមុខជំនាញ់ជាច្រើន មានគ្រប់កម្រិតចាប់ពី វីញ្ញាបនបត្រ​(វគ្គខ្លី) រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ក្នុងនោះជំនាញផ្នែកអគ្គិសនី និង​ផ្នែករថយន្ត សិស្សមានការចាប់អារម្មណ៍ចូលរៀនច្រើនជាងគេ ហើយ​ក្រោយ​បញ្ចប់​ការ​សិក្សា​ភាគ​ច្រើន​សិស្ស​មានការងារធ្វើ ជាពិសេសនោក្នុងខេត្តពោធិ៍សាត់ផ្ទាល់ដូចជា រោងចក្រ​ដំឡើង​រថយន្ត​Ford​ រោងចក្រដំឡើងត្រង់ហ្វូរ រោងចក្រផលិតនិងដំឡើងបរិក្ខាអគ្គីសនី ជាដើម៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm