អ៊ីតាលី៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានចុះហត្ថលេខាលើបទបញ្ជាមួយលើការបង្កើត "លិខិតឆ្លងដែនបៃតង" ដែលជាភស្តុតាងបញ្ជាក់តាមប្រព័ន្ធឌីជីថល ដែលអ្នកកាន់គ្មានវីរុសកូរ៉ូណា។

លិខិតឆ្លងដែននេះបានក្លាយជាប្រតិបត្តិការ តែប៉ុន្មានម៉ោងបន្ទាប់ពីលោក Draghi បានចុះហត្ថលេខាលើបទបញ្ជានេះ ផលិតលេខកូដ QR តែមួយគត់ដែលអ្នកកាន់អាចមាននៅលើស្មាតហ្វូនរបស់ពួកគេ ដើម្បីបញ្ជាក់ថា ពួកគេបានចាក់វ៉ាក់សាំងរួចរាល់ ហើយ ពួកគេមានភាពស៊ាំទៅនឹងវីរុស ឬបានបញ្ជាក់ថា ថ្មីៗនេះពួកគេបានធ្វើតេស្តអវិជ្ជមានវីរុសកូរ៉ូណា ហើយសម្រាប់អ្នកដែលគ្មានស្មាតហ្វូន លិខិតបញ្ជាក់អាចត្រូវបានបោះពុម្ពចេញ។ លិខិតឆ្លងដែនបៃតងថ្មីបញ្ជាក់ស្ថានភាព Covid-19 អាចប្រើបានសម្រាប់ប្រជាពលរដ្ឋទាំងអស់របស់អ៊ីតាលី ដើម្បីបញ្ជាក់ស្ថានភាពសុខភាពរបស់ពួកគេ។ ការចុះឈ្មោះអាចរកបានដោយមិនគិតថ្លៃ ហើយទម្រង់បែបបទមានជាភាសាអ៊ីតាលី អង់គ្លេស បារាំង និងអាឡឺម៉ង់ ហើយភាសាផ្សេងទៀតទំនងជាត្រូវបានបន្ថែមនាពេលអនាគត។ ដើម្បីមានសិទ្ធិទទួលបាន បុគ្គលម្នាក់ៗត្រូវចាក់វ៉ាក់សាំងដូសទី១ យ៉ាងហោចណាស់ ១៥ថ្ងៃ និងដូសទី២ របស់ពួកគេយ៉ាងហោចណាស់ ២ថ្ងៃបន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមាន ឬរយៈពេល ១ថ្ងៃបន្ទាប់ពីត្រូវបានប្រកាសជាសះស្បើយពីវីរុស Covid-19។
លិខិតឆ្លងដែនត្រូវបានតម្រូវសម្រាប់ការចូលរួមការជួបជុំធំៗ ហើយចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា មានសុពលភាពសម្រាប់ការធ្វើដំណើរ ដោយគ្មានការធ្វើចត្តាឡីស័កនៅក្នុងសហភាពអឺរ៉ុប (EU)។ ដើម្បីធ្វើឱ្យចលនារបស់ប្រជាជននៅក្នុងតំបន់មានសកម្មភាពឡើងវិញ និងជំរុញការងើបឡើងនៃសេដ្ឋកិច្ច សហភាពអឺរ៉ុបគ្រោងនឹងផលិតនូវលេខសំងាត់ផ្ទាល់របស់ខ្លួន ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា។ អ្នកដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអ៊ីតាលី មានលក្ខណៈសម្បត្តិដោយស្វ័យប្រវត្តិ សម្រាប់ការអនុម័តច្បាប់សហភាពអឺរ៉ុបនៅពេលដែលប្រព័ន្ធនោះដំណើរការ៕
អត្ថបទ៖ ប៊ុនថន