ការធ្វើកូដកម្ម ដែលមិននឹកស្មានដល់ដោយបុគ្គលិកជនជាតិបារាំងនៅស្ថានីយ៍រថភ្លើងរត់ក្រោមសមុទ្រឆ្លងកាត់អឺរ៉ុប ជាបណ្តាញផ្លូវតភ្ជាប់ក្រោមសមុទ្រ រវាងចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប បានរំខានដល់ចរាចរណ៍រថភ្លើង កាលពីថ្ងៃព្រហស្បតិ៍ ដោយគំរាមកំហែងដល់ផែនការបុណ្យណូអែលរបស់អ្នកធ្វើដំណើរជាច្រើននាក់។

ទូរទស្សន៍ BFM បានរាយការណ៍ថា សហជីពបណ្តាញផ្លូវរូងក្រោមសមុទ្រឆ្លងកាត់អឺរ៉ុប បានប្រកាសពីការបញ្ចប់ការធ្វើកូដកម្មរបស់ពួកគេ ហើយចរាចរណ៍បានបន្តបើកឡើងវិញកាលពីយប់ថ្ងៃព្រហស្បតិ៍។
អ្នកធ្វើដំណើរ បានជាប់គាំងនៅស្ថានីយរថភ្លើងល្បឿនលឿនក្នុងទីក្រុងឡុងដ៍្រ ចក្រភពអង់គ្លេស។ អ្នកដំណើរម្នាក់និយាយថា លោកត្រូវពន្យាពេលដើម្បីបានទៅជួបគ្រួសាររបស់លោក។
ការតវ៉ា ជុំវិញប្រាក់លើកទឹកចិត្ត បានធ្វើឱ្យមានការរំខានទ្រង់ទ្រាយធំ នៅលើផ្លូវដ៏មមាញឹករវាងទីក្រុងឡុងដ៍្រ និងទីក្រុងប៉ារីស។

ប្រតិបត្តិករផ្លូវរថភ្លើងក្រោមដី មិនត្រូវបានគ្រប់គ្រងដោយច្បាប់របស់បារាំងចាប់តាំងពីឆ្នាំ ២០០៧ ដែល ការជូនដំណឹងអំពីការធ្វើកូដកម្មរយៈពេល ៤៨ ម៉ោង ក្លាយជាកាតព្វកិច្ចរបស់ប្រតិបត្តិករដឹកជញ្ជូន បណ្តាលឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។