អ៊ីស្រាអែល ព្រមានក្រុមហាម៉ាស ថាបើមិនចុះចាញ់ទេ នឹងត្រូវស្លាប់

2023/12/22 06:11:31 pm        116

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃពុធ (២០ ធ្នូ) បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកម្ចាត់ក្រុមហាម៉ាស ហើយបានព្រមានសមាជិកក្រុមនេះថា បើមិនចុះចាញ់ទេ នោះពួកគេនឹងត្រូវស្លាប់។

នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ដែលនិយាយថាបទឈប់បាញ់ថ្មីណាមួយ ដែលកំពុងត្រូវបានពិចារណា នឹងមានរយៈពេលខ្លីនោះ លោក ណេតាន់យ់ាហ៊ូ បានបញ្ជាក់ម្តងទៀតថាសង្រ្គាមនឹងបញ្ចប់ដោយក្រុមហាម៉ាស ត្រូវបានកម្ចាត់ចោល ចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែង ហើយហ្កាហ្សា មិនមានការគំរាមកំហែងទៀត។

លោកនាយករដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា «អ្នកណាដែលគិតថាយើងនឹងបញ្ឈប់សង្រ្គាម គឺជាការគិតខុសពីការពិត។ ក្រុមភេរវករហាម៉ាសទាំងអស់ តាំងពីដំបូងរហូតដល់ចុងក្រោយ គឺជាសត្វសាហាវដើរដី»។

អ៊ីស្រាអែលបានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តអន្តរជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយលុកផ្នែកយោធានៅតំបន់ហ្កាហ្សា ដែលបង្កការបំផ្លិចបំផ្លាញដល់តំបន់ឆ្នេរហ៊ុមព័ទ្ធដែលមានប្រជាជនច្រើនយ៉ាងក្រាស់ក្រែលមួយនេះ ដើម្បីជាការសងសឹកចំពោះការសម្លាប់ និងចាប់ជំរិតរបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា នៅភាគខាងត្បូងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm